កំពង់ធំ៖ ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូលនិងលោកជំទាវ ឆាយ ស៊ីណា រួមទាំងក្រុមគ្រួសារ បានអញ្ជើញកាន់វេនកាន់បុណ្យភ្ជុំបិណ្ឌ ទី១២ នៅវត្តកំពង់ធំ និងបានប្រគេនបច្ច័យកសាងដល់ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជា ព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំចំនួន ៥,៣៥០ដុល្លា និងលុយខ្មែរ ៤,៨៩០,០០០រៀល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ ពិធីកាន់បិណ្ឌនេះដែរ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកយាយ លោកតា និងប្រជាពលរដ្ឋជា ច្រើនស្ថិតនៅវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឳកាសនៃពិធីបុណ្យកាន់បិណ្ទភ្ជុំបិណ្ឌ ដែលព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជាបុណ្យដ៏ធំមួយ ក្នុងចំណោមបុណ្យជាតិ តាមទំនាមទំលាប់ប្រពៃណីខ្មែរ ក្នុងនោះប្រជាពលរដ្ឋខ្មែរ មានចិត្តសប្បាយរីករាយក្នុង ការធ្វើបុណ្យទាន ក្រោមម្លប់សន្តិភាព ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវភាពរីកចម្រើន ស្ទើគ្រប់វិស័យ ។
ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា រួមទាំងក្រុមគ្រួសារ បានប្រគេន ទ័យទានដល់ព្រះតេជគុណព្រះចៅអធិការខេត្តកំពង់ធំ រួមមានចំនួន១២មុខ ក្នុងនោះមាន មីចំនួន៥កេះ ភេសជ្ជះកូកាចំនួន ៥កេះ ភេសជ្ជះហ្វាន់តាចំនួន៥កេះ ទឹកត្រី២យួរ ទឹកដោះគោ ១កេះ ទឹកស៊ីអ៊ីវ ២យួរ ទឹកសុទ្ធ១៤កេះ ស្ករស១បាវ ត្រី ខ ១កេះ ប្រេងឆា១កេះ អង្ករ១០បេ ស្លាដក១២កញ្ចប់ វត្ថុទ័យទានទាំងនេះ សម្រាប់ ប្រើប្រាស់តាមតំម្រូវការនៅក្នុងវត្ត។
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជា ព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានមានសង្ឃដិកាថា នៅក្នុងវត្តកំពង់ធំនេះ មានព្រះសង្ឃចំនួន ១៤១អង្គ ព្រះសង្ឃមួយចំនួនសុទ្ធសឹងតែមក សិក្សារៀនសូត្រក្នុងវត្ត ដូច្នេះតម្រូវការនូវគ្រឿងឧបភោគ បរិភោគជាច្រើន សម្រាប់ការផ្គត់ផ្គង់ព្រះសង្ឃ ដែលបានស្នាក់អាស្រ័យរៀនសូត្រក្នុងវត្ត។
ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ក្នុងសម័យតេជោ មានសិទ្ទិសេរីភាព ទាំងការធ្វើដំណើរ ទាំងការប្រកបមុខរបរទទួលទាន និងសិទ្ធិរស់រានមានជីវិត ជាពិសេស នោះគឺការធ្វើបុណ្យទានតាមតំម្រូវការ សិទ្ធិទាំងអស់នេះ គឺដោយសារតែប្រទេសយើងជ្រកក្រោមម្លប់សន្តិភាព ដូច្នេះបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ទាំងអស់ត្រូវតែចូលរួមថែរក្សាសន្តិភាពនេះ ឲ្យបាន យូរអង្វែង ដើម្បីឲ្យប្រទេសជាតិ ទទួលបានភាពរីកចម្រើន និងជឿនលឿនដូចប្រទេសដ៏ទៃទៀត ។
ដោយ ប៊ុន រដ្ឋា





































