កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅ វេលា ថ្ងៃ ត្រង់ ថ្ងៃ ទី ២៤ ខែកញ្ញា ឆ្នាំ ២០១៩នេះ បាន អញ្ជើញចុះពិនិត្យ ស្ថានភាព ទឹក ជំនន់ និង គម្រោងជួសជុល ផ្លូវ១ខ្សែ ប្រវែង ៦,៥០ គីឡូម៉ែត្រ ចាប់ពីចំណុច ភូមិជាលា ឆ្ពោះទៅកាន់ភូមិទួលចាន់ នៃឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។ 
សូមបញ្ជាក់ថា គម្រោងផ្លូវខាងលើនេះជាប្រភេទផ្លូវក្រាលកៅស៊ូ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។
បើតាមការអះអាង របស់អាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា មកដល់បច្ចុប្បន្ន គម្រោងនេះ បានស្ថាបនា ជាតួផ្លូវដីជាមុន ដើម្បី ឈានទៅក្រាលកៅស៊ូពីលើ ទៅតាមលក្ខណៈបច្ចេកទេស ។ ប៉ុន្ដែ ដោយសារទឹកជំនន់ ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន។
ជាមួយ គ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ក៏បាន អញ្ជើញ បន្ត ដំណើរ ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ ចុះ ពិនិត្យ ការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែមានប្រវែង៤,៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ដែល សម្រេច បាន ប្រមាណ ជា ៥០% ផងដែរ ៕





































