ភ្នំពេញ៖ អគ្គីភ័យឆាបឆេះកន្លែងគំនរកំទេចកំណាត់ក្នុងដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្ករអេាយមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ធនិងសមត្ថកិច្ចកាលពីវេលាម៉េាង៣និង៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៥ខែកញ្ញាឆ្នាំ២០១៩ដែរស្ថិតនៅតាមបណ្តាយផ្លូវបេតុង ស្ថិតក្នុងភូមិជ្រៃកោងសង្កាត់
ចោមចៅទី២ខណ្ឌពេាធិ៍សែនជ័យ រាជធានីភ្នំពេញ។យោងតាមប្រភពពត៍មានពីម្ចាស់ឃ្លាំងបានដឹងថាមុនពេលកើតហេតុគាត់បានឮសម្លេងឆ្កែព្រុសហើយឃើញយុវជនពីរទៅបីនាក់ដើរកាត់នៅចំណុចកើតហេតុខាងលើមួយសន្ទុះក្រោយមកក៏ឃើញផ្សែងហុយចេញពីកន្លែងគំនរកំទេចកំណាត់ភ្លាមៗគាត់បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដោយឃើញស្ថានភាពភ្លើងឆេះខ្លាំងក៏បានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លន់។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះប្រើប្រាស់រថយន្តអស់ជាច្រើនគ្រឿងបានរលត់ជាស្ថាពរវិញកាលពីវេលាម៉ោង៥និង៥០។ពាក់ពន្ធ័និងគ្រោះអគ្គិភ័យខាងលើនេះជហ៊ានដំបូលសមត្ថកិច្ចសន្និដ្ឋានថាមានគេលួចដុតទើបបង្កឲ្យមានកាឆាបឆេះបែបនេះ។
សមត្ថកិច្ចបានបន្តថាជុំវិញករណីអគ្គីភ័យនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ៕




































