កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួប សំណេះសំណាល សាកសួរសុខទុក្ខមន្រ្តីរាជការចូលនិវត្តន៍ និង មន្ត្រី រាជការ កំពុង បំពេញ ការងារ នៃ សាលាខេត្តកំពង់ចាម ប្រមាណ ជា ៣០០នាក់ ក្នុងឱកាស រដូវបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែល ពិធី នេះ បាន ធ្វើ ឡើង នាព្រឹក ថ្ងៃ
ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅសាលា ខេត្ត កំពង់ចាម ។
ថ្លែងក្នុង ពិធី នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាល ទី៦នេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមអភិបាលខេត្ត បាន ថ្លែង បន្តថា នេះជាការជួបជុំគ្នា តាម គំរូ ថ្នាក់ដឹកនាំ មុន ៗដែល ឯកឧត្តម ហ៊ុន ណេង អតីត អភិបាល ខេត្តកំពង់ចាម តែងតែ ធ្វើ ឡើង សម្រាប់ឱកាស បុណ្យភ្ជុំបិណ្ឌ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង មានបុណ្យធំៗ ដល់ ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា មួយចំនួន ដើម្បី ឲ្យ បងប្អូនយកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន សង្កត់ ធ្ងន់ថា ការ ផ្អឹប ទុកនូវ ឯកសារ ដោយ មិន មាន ការ ដោះស្រាយ ជូន ប្រជាពលរដ្ឋ នោះ ក៏ដូចជា ការ អោប គ្រាប់ បែកទុក ផងដែរ ដូច្នេះក្នុងនាមជាមន្ត្រីរាជការ ត្រូវរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជា ពលរដ្ឋ ឲ្យ បានគាប់ប្រសើរ ដោយ ឈរលើគោលការណ៍ ធ្វើ ឲ្យ បាន ធ្វើ ឲ្យ លឿន និងមានតម្លាភាព ឲ្យ សាកសមនឹងប្រជាពលរដ្ឋបោះឆ្នោតជូនយើងដ៏ច្រើនលើសលុប ផងដែរ ៕






































