ទាញកាំបិតផ្គាក់កាប់សម្លាប់ឪពុកបង្កើត

0

សៀមរាប: កូនតិរច្ឆានទាញកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតខ្លួនឯងយ៉ាងសាហាវឃោរឃៅហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ សាន គង់ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅ ភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានមុខរបរ កសិករ បានយកកាំបិតខ្វែវដងឈើ កាប់ទៅលើឪពុកបង្កើតឈ្មោះ រៀល វឿង ភេទ ប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានមុខរបរ អនុប្រធានភូមិ បណ្តាលឲ្យដាច់ក ស្លាប់តែម្តងភ្លាមៗ នៅនឹងកន្លែង។
សមត្ថកិច្ចបានបន្តថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះទៅកន្លែងកើតហេតុ ព្រមទាំងបានធ្វើការហ៊ុំពទ្ធ័ចាប់ និង ធ្វើការឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុបានភ្លាមៗផងដែរ ។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ត្រូវជាម្តាយបង្កើតបានឲ្យដឹងថា : កូនគាត់ជាជនវិកលចរិក ប៉ុន្តែគ្មានឯកសារបញ្ជាក់នោះទេ ។
បច្ចុប្បន្នសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាតការទៅតាមផ្លូវច្បាប់ ចំណែកសពត្រូវបានសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕