កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួម ក្នុងពិធីកាន់
បិណ្ឌវេនទី១២ នៅវត្តពុទ្ធិការរាម (វត្តត្រកួន) ស្ថិតនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
មានប្រសាសន៍សំណេះសំណាលនាឱកាសកាន់បិណ្ឌនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់អំពីគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋ យើងមានឱកាសបានប្រារព្ធពិធីបុណ្យនានាជាពិសេសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
ក្នុងពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមរួមជាមួយថ្នាក់ដឹងនាំ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា ញាតិ ទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសកិសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ សូមមកទទួលយកនូវផលានិសង្ស ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធ អ្នកទាំងនោះបានទៅកាន់ទីសោយសុខឋានបរមសុខ កុំបីឃ្លៀងឃ្លាតក្នុងឋានសុគតិភពកុំបីខានឡើយ។
សូមបញ្ជាក់ថា សម្ភារ គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុ យកទៅប្រគេនព្រះសង្ឃនាពេលនោះរួមមាន៖ បច្ច័យ អង្ករ១០០គ.ក្រ មី១កេសធំ ទឹកដោះគោខាប់១កេសធំ ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស ស្ករស៥គ.ក្រ តែ៥កញ្ចប់ធំ ក្រណាត់ស+ថវិកា១ម៉ឺនរៀល ចំនួន១០០ដុំ និងបច្ច័យចូលរួមបុណ្យ ចំនួន២.៩០២.៥០០រៀល ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្ត ព្រមទាំងបានចូលរួមនូវបច្ច័យផ្ទាល់ខ្លួនចំនួន២.០០០ដុល្លារ សម្រាប់យកទៅកសាងព្រះវិហារផងដែរ៕






































