មនុស្ស២នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ

0

កំពង់ធំ៖ ថ្ងៃអង្គារិ៍ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២១និង០០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២២-១២៣ ចំណុចភូមិចុងដូង ឃុំចុងចូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ដនិងម៉ូតូក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលអោយស្លាប់មនុស្ស០២នាក់(ប្រុស) និងខូចខាតរថយន្ដ០១គ្រឿង ម៉ូតូ០១គ្រឿង ៖
រថយន្ដម៉ាកសាំយ៉ុង ពណ៌ស្លែ ផ្លាកលេខភ្នំពេញ1K-1507 (បើកបរទឹសដៅពីជើងទៅត្បូង)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួននិងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1O-1138 (បើកបរទឹសដៅពីត្បូងទៅជើង)ដោយឈ្មោះ មិន វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ
ស្លាប់ពេលបញ្ចូនដល់មន្ទីពេទ្យនៅមន្ទីរពេទ្យ (ពាក់មួកសុវត្ថិភាព)។អ្នករួមដំណើឈ្មោះ សាយ ភីន ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ(ពាក់មួកសុវត្ថិភាព)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូល វត្ថុតាង​ រថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏។
មូលហេតុបឋមបង្កឡើងដោយអ្នកបើករថយន្តនិងអ្នកបើកម៉ូតូ បើកបរមិនប្រកាន់ស្តាំ ៕