សូត្រមន្តបង្សកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនដែលបានពលីជីវិតក្នុងសម័យសង្គ្រាម

0

កំពង់ធំ៖ ថ្នាក់ដឹកនាំនៃនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពិធីសូត្រមន្តបង្សកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដែលពិធីនេះ ត្រូវបានធ្វើឡើង នៅក្នុងបរិវេណវិមានរំលឹកគុណយុទ្ធជនពលី នៅរសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែផ្តួចផ្តើមពិធី សូត្រមន្តបង្សកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល ក្នុងឳកាសបុណ្យភ្ជុំបិណ្ទ ជាក់ស្តែង នៅរសៀលថ្ងៃនេះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ បានដឹកនាំនាយទាហាន នាយទាហានរង ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូត្រមន្តបង្សកូលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមដើម្បីជាតិ និងប្រជាជនកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា យើងមានអ្វីៗនៅថ្ងៃនេះ គឺដោយសារ ការលះបង់សាច់ស្រស់ឈាមស្រស់របស់យុទ្ធមិត្តកម្មាភិបាល យុទ្ធជនយើងជាច្រើននាក់ដែលបានពលីជីវិត ដើម្បីប្រទេសជាតិ និងប្រជាជនយើង ។

តែក្រោមការដឹកនាំ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍  នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចងចាំជានិច្ចនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់យុទ្ធមិត្តយើង និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធយុទ្ធមិត្តជាទីស្នេហានៃយើង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ  និងសហការី បានប្រគេននិយ្យាទានដល់ព្រះសង្ឃ និងបានដុតធូបតាមផ្នូរនិមួយៗ ឧទ្ទិសកុសលដល់យុទ្ធមិត្តយើង ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យមកទទួលមគ្គផល ដែលយើងខ្ញុំទាំងអស់គ្នាបានបូជាជូន។ដោយ ប៊ុន រដ្ឋា