បុរសវ័យ៥៦ឆ្នាំម្នាក់មានជំងឺសរសៃប្រសាទរ៉ាំរៃជាច្រើនឆ្នាំ សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួន

0

កំពង់ធំ៖ មានហេតុការមួយបានកើតឡើនៅថ្ងៃសុក្រ ១៤ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៦:១៥ នាទី នៅភូមិវាល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានមនុស្សធ្វើអត្តឃាត ចងក សម្លាប់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ អ៊ុន អុីម ភេទ ប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ នៅភូមិវាល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមការបំភ្លឺពីឈ្មោះ អ៊ុន ពីន ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវជាប្អូនបង្កើត នៅភូមិវាល និង ឈ្មោះអីុវ សុអែម ភេទស្រី អាយុ ៣១ឆ្នាំ នៅភូមិតាំងក្រូច ឃុំសានគរ ស្រុកកំពង់ស្វាយ បានអោយដឹងថា៖ ជនរងគ្រោះខាងលើមានជម្ងឺសសៃប្រសាទរយ:ពេលជា ច្រើនឆ្នាំមកហើយ អាការ: របស់គាត់ធ្វើទុក្ខម្តងម្កាលហើយកន្លងមកគាត់តែងតែទៅស្នាក់អាស្រ័យតាមផ្ទះបងប្អូនរបស់គាត់ ជាក់ស្ដែងនៅមុនថ្ងៃកើតហេតុគាត់បានមកស្នាក់នៅជាមួយប្អូនស្រី រយ:ពេល៣ខែមកហើយៗគាត់ហូបថ្នាំរហូតមក ប៉ុន្តែពីរបីថ្ងៃចុងក្រោយមុនគាត់ស្លាប់នេះគាត់មិនបានហូបថ្នាំទេទោះជាបង្ខំឲ្យហូបថ្នាំយ៉ាងណាក៏មិនហូបដែរ លុះដល់យប់វេលាម៉ោងប្រហែល ១៩:៣០នាទី ថ្ងៃទី ២៦ /៩ /២០១៩ នាំគ្នាដេកជុំគ្នានៅលើផ្ទះទាំងអស់ គ្នា ព្រឹកឡើងវេលាម៉ោង ០៥:០០នាទី ភ្ញាក់ពីដេកស្រាប់តែឃើញបងប្រុសចងកនៅនឹងរោងដំដែកមុខផ្ទះខ្លួនស្លាប់បាត់ទៅហើយ ។

ទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍និងរដ្ឋអំណាចមូលដ្ឋានគ្រូពេទ្យ បានធ្វើការពិនិត្យពុំមានស្លាកស្នាមអ្វីទេ។ មូលហេតុ:បណ្តាលមកពីមានជម្ងឺសសៃប្រសាទរ៉ាំរៃ ។ បន្ទាប់ពីពិនិត្យចប់សព្វគ្រប់រួចហើយសពបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីយ៍ ៕