កម្លាំងនគរបាលក្រុងសៀមរាបឃាន់ខ្លួនជនបង្កហិង្សា២នាក់ក្នុងហាងផឹកស៊ីយីហោ ធីមផលបារ

0

សៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាបឃាន់ខ្លួនជនបង្កហិង្សា២នាក់ក្នុងហាងផឹកស៊ីយីហោ ធីមផលបារ
គ្រាន់តែមើលមុខ ក៏កើតជាជម្លោះពាក្យសម្តីនៅក្នុងហាងផឹកស៊ីយីហោ ធីមផលបារឈានដល់ ភាគីជនបង្ក២នាក់(មិត្តភ័ក្តិ ស្រីនិងប្រុស)បានយកកែវស្រា វាយចំក្បាលជនរងគ្រោះម្នាក់បណ្តាលឲ្យបែកក្បាល ហើយត្រូវបានកម្លាំងនគរបាលក្រុងហៅទៅសួរនាំនិងឈានដល់ឃាត់ខ្លួនតែម្តង។
នគរបាលខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី៣០នេះថា ករណី អំពើហិង្សា ដោយមានស្ថានទម្ងន់ទោស ( ប្រើកែវស្រាវាយទៅលើជនរងគ្រោះ)ម្នាក់បណ្តាលឲ្យបែកក្បាលនោះ ត្រូវបានឃាត់ខ្លួនហើយ បន្ទាប់ពីសួរនាំអស់ជាច្រើនម៉ោងរួចមក។
នគរបាលខេត្តសៀមរាប បន្តថា ករណីនេះ ដំណើររឿង គឺនៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី នៅត្រង់ចំណុច ក្នុង ក្នុងហាងផឹកស៊ីយីហោ ធីមផលបារ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។នគរបាលបន្តទៀតថា ជនរងគ្រោះឈ្មោះ ឆៃវឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរយោធាទីលំនៅបច្ចុប្បន្ន ភូមិ១៤សង្កាត់ បឹងកក់១ខណ្ឌចំការមន រាជធានីភ្នំពេញ និងមិត្តភក្កិ ផ្សេងទៀត បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខាងលើពេលដែលមិនទាន់បានផឹកផង ដើររកកន្លែងអង្គុយពេលនោះ ពួកគេក៏បានជួបនឹងឈ្មោះ ឡៅ ជីងលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិ២សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ពេលនោះឈ្មោះ តុប សុភក្រ្តា បានមើលមុខ ឈ្មោះ ឡៅ ជីងលី ឈ្មោះឡៅ ជីងលី ក៏បាន និយាយថា អាអែងមើលមុខអី ពេលនោះភាគីទាំងពីរបាននិយាយប្រកែកមានជម្លោះ ពាក្យសំដីគ្នាទៅវិញទៅមក ហើយឈ្មោះ ឡៅ ជីងលី បានស្ទុះ មកវាយលើឈ្មោះ តុប សុភក្រ្តា ឈ្មោះ ឆៃវឌ្ឍនា ក៏បានចូលទៅជួយឃាត់ ហើយត្រូវបានឈ្មោះ ឡៅ ជីងលី យកកែវស្រា ដែលជាកែវថ្ម វាយមកលើឈ្មោះ ឆៃវឌ្ឍនា ត្រូវចំក្បាលបណ្ដាលឲ្យបែក ចំនួន០២ កន្លែង ផ្នែកខាងស្តាំ ដេរ០៤ថ្នេរ ផ្នែកខាងឆ្វេងដាច់រយះដេរចំនួនមួយថ្នេរ និងរងរបួសរយះ លើចង្អុលដៃ ខាងស្ដាំ ដេរចំនួន៣ថ្នេរ ចំណែកឈ្មោះ ឡៅ ជីងលី នៅពេលវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យកែវបែកមុតដៃ ត្រង់ប្រអប់ដៃខាងស្ដាំ ដេរចំនួន០៨ថ្នេរ បន្ទាប់មក សមត្ថកិច្វ នាំខ្លួនភាគីទាំងសងខាងយកមកធ្វើការសាកសួរ ក្រោយពីការសាកសួរឈ្មោះឡៅ ជីងលី បានសារ
ភាពថាខ្លួនពិតជាបានវាយទៅលើ ឈ្មោះ ឆៃ វឌ្ឍនា បណ្ដាលឲ្យរងរបួសដូចបានរៀបរាប់ខាងលើពិតមែន។ក្នុងនោះដែរជនបង្កបានទះកំផ្លៀងទៅលើនគរបាលអន្តរាគមន៍១ដៃដែរនៅមុខមហាជន តែក្រោយស្វាងស្រា ក៏សុំទោសមកលើនគរបាសលវិញដែរហើយ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។សូមរម្លឹកថា ករណីនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្រុងសៀមរាប ជាពិសេស នៅក្នុងបណ្តាញសង្គមហ្វេសបុក បានរិះគន់យ៉ាងចាស់ថា ជនបង្កអាងខ្សែអ្នកធំនៅពីក្រោយ បានជាហ៊ានវ៉ៃតប់គ្នាបែបនេះ។មហាជននិងបណ្តាញសង្គមបានទទួចឲ្យស្ថាប័នតុលាការមេត្តាចាត់ការជនល្មើសខាងលើនេះឲ្យបានចាស់ដសបន្តិចផង ដើម្បីកុំឲ្យចេះតែអាងខ្សែពេក៕