ស្វាយរៀង ស្ត្រីជាជនជាតិវៀតណាមម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាម ក្រោយពីបុរសជាជនជាតិវៀតណាមម្នាក់ បានយកាំបិតកៃចាក់ទៅលើស្ត្រីរងគ្រោះត្រូវចំនួន២កាំបិត ដែលហេតុការណ៍បង្ករ
មានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១៤រសៀលស្ថិតនៅខាងមុខកាសុីណូក្រោន ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចក្រុងបាវិតបានឱ្យដឹងថាៈ មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ចឹង វៀងហុន អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិថាំង ឃុំង៉ែភុក ស្រុកតាំងគឺ ខេត្តង៉ៃអាង បានយកកាំបិតកៃចាក់ទៅលើឈ្មោះជិន ធីធូភឿង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិមីធៀង ឃុំមីធៀង ស្រុកចូវភូ ខេត្តអាងយ៉ាងត្រូវចំចង្កា១កាំបិត និងចំដោះខាងឆ្វេង១កាំបិត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្នសពតម្កល់ទុកនៅវត្តពោធិថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង រីជនសង្ស័យឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់កាតាមនិតិវិធីច្បាប់។ចំពោះមូលហេតុដែលនាំឲ្យចាក់សម្លាប់គ្នាសមត្ថកិច្ចមិនទាន់ប្រាប់ឲ្យដឹងនៅឡើយទេ ដោយសមត្ថកិច្ចកំពុងសាកសួរ៕




































