ស្លាប់ម្នាក់នៅស្រុកសូទ្រនិគមដោយសារថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុន្នី បុកជាមួយរថយន្តកាមរី

0

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុន្នី បុកជាមួយរថយន្តកាមរី ក្នុងទិសដៅច្រាស់គ្នា បណ្តាឲ្យតែកុងឡានកាមរីកៀបជាប់រថយន្តស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។ចំណែកអ្នកដំណើរមិនមានរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តក្រុងក្រុមហ៊ុន រិទ្ធីមុន្នីដឹកអ្នកដឹណើរ ម៉ាកហ៊ីយិនដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ3C.6856 អ្នកបើកបររត់គេចខ្លួន បើកបុក រថយន្តម៉ាកឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ចាម2A.3083 បើកបរដោយឈ្មោះសឿង គា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិពុកយុក ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់) បញ្ច្រាសទិសគ្នា បណ្ដាលអោយស្លាប់មនុស្ស០១នាក់ជាអ្នកបើបររថយន្តឆ្លាម ។
អ្នករស្លាប់ឈ្មោះសឿង គា ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិពុកយុក ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខរត្តកំពង់ធំ (ស្លាប់)។
ករណីនេះកម្លាំងនគរបាលជំនាញនៃស្រុកសូទ្រនិគម កំពុង អូសយករថយន្តទៅទុកនៅអធិការដ្ឋានស្រុកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕