សមត្ថកិច្ចខណ្ឌសែនសុខឃាត់ ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័និងករណីឆក់កាបូបពីប្រជាពលរដ្ឋ!

0

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ ខ្លួនជនសង្ស័យម្នាក់ដែរធ្វេីសកម្មភាពភាពឆក់កាបូបពីប្រជាពលរដ្ឋដែរធ្វេីដំណេីរតាមផ្លូវកាលវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៣០ ០៩ ២០១៩ ដែរស្ថិតនៅតាមបណ្តាយផ្លូវ ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ទិត្យ សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន) ក្នុងចំណោមជនសង្ស័យ ០៣នាក់ (គេចខ្លន០២នាក់ ឈ្មោះ វៃ និងឈ្មោះ ធារ៉ា) ករណីឆក់កាបូបប្រាក់ ពេលជនរងគ្រោះជិះម៉ូតូកង់បីធ្វើដំណើរតាមផ្លូវ ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ចំណែកជនរងគ្រោះ មានឈ្មោះ ហ៊ូ សុផេង ភេទស្រីអាយុ២០ឆ្នាំ មុខរបរលក់គ្រឿងក្រអូប ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័ន ។

សម្ភារៈបាត់បង់ ៖ កាបូបដៃ ០១ , លុយដុល្លា២០០ដុល្លា , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១ ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាក និច ពណ៌សលាយលឿង ផលិតឆ្នាំ២០២០ គ្មានស្លាកលេខ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកហ៊ូវ៉ៃ (របស់ជនសង្ស័យ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕