កំពង់ចាម : ពិធីបុណ្យ ភ្ជុំបិណ្ឌ ដែល ជា ពិធី បុណ្យ ដ៏ ធំ មួយ របស់ ខ្មែរ យើង សម្រាប់ ការ ធ្វើ បុណ្យទាន ឧទ្ទិស កុសល ជូន ដល់ វិញ្ញាណក្ខន្ធ ដូនតា ដើម្បី សុំ សេចក្ដី សុខ រកស៊ី ទទួលទាន មាន បាន ដោយការ ជួបជុំ សាច់ញាតិ បងប្អូន និង ការ ដើរ លេងកម្សាន្ត តាម រមណីយដ្ឋាន នានា យ៉ាង សប្បាយ រីករាយ ។
គេសង្កេត ឃើញ ថា នៅថ្ងៃ ភ្ជុំ ធំ ផ្លូវ ចូល ទៅ រមណីយដ្ឋាន ទឹក ឆា គឺដី ហ៊ុយ ខ្លាំង ណាស់ ព្រោះ មិន មាន ភ្លៀង ធ្លាក់ ដូច ឆ្នាំ មុន នោះទេ តែ ភ្ញៀវ ទេសចរណ៍ នៅ តែបន្ត សម្រុក ចូល លេង កម្សាន្ត យ៉ាង ច្រើន កុះករ បណ្តាល ឲ្យ មាន ការ កកស្ទះ ចរាចរណ៍ នៅ មាត់ ច្រក ផ្លូវ ចូល ទៀត ផង ហើយ រោង កញ្ចោះ សម្រាប់ អង្គុយ ទទួលទាន អាហារ និមួយៗ គឺ មាន ភ្ញៀវ ចូល ពេញ ៗ តែ ម្ដង ដោយ អ្នក ខ្លះ វេចខ្ចប់ អាហារ យក មក ពី ផ្ទះ និង អ្នក ខ្លះទៀត កម្មង់ ទិញ អាហារ ស្រាប់ នៅ ទី នោះ តែ ម្ដង ។
លោក ស៊ាន សុគន្ធ ប្រធាន មន្ទីរ ទេសចរណ៍ខេត្តកំពង់ចាម បាន ឲ្យ ដឹង នៅ ព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩ នេះ ថា សម្រាប់ ឆ្នាំ នេះ ពិធីបុណ្យ ប្រពៃ ជាតិ ភ្ជុំបិណ្ឌ ដែល គិត ត្រឹម រយៈពេល ៣ថ្ងៃ គឺមាន ប្រជាពលរដ្ឋ និង ភ្ញៀវ ទេសចរណ៍ អន្តរជាតិ បាន អញ្ជើញ ទៅ លេង កម្សាន្ត នៅ តាមរមណីយដ្ឋាន នានា ក្នុង ខេត្តកំពង់ចាម សរុបប្រមាណចំនួន ៤១, ៩៩១ នាក់ កើន ១% បើ ប្រៀប ធៀន ទៅ រយ : ពេល ដូចគ្នា នៅ ឆ្នាំមុន ២០១៨ នាឱកាសបុណ្យ ភ្ជុំបិណ្ឌ ។
ដោយ ឡែក សភាពការណ៍ សន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ ក្រុម ការងារ យើង មិន អាច សុំ ធ្វើ ការ ទំនាក់ទំនង ជាមួយ ស្នងការរដ្ឋាននគរបាល ខេត្ត កំពង់ចាម បាន ឡើយ ៕





































