ក្មេងជន្ទង់ម្នាក់លង់ទឺកទំនុបទឹកបង្ហៀរ៦មករាស្លាប់យ៉ាងអាណោចអាធម្ម

0

កំពង់ធំ÷ មនុស្សស្លាប់ដោយលង់ទឹក កាលពីវេលាម៉ោង ១៣និង ៣០នាទី កាលពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០១៩ នៅចំណុចទំនុបទឹកបង្ហៀរ ៦មករា ក្នុងភូមិសាស្ត្រភូមិក្បាលបី ឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ គុយ កង ភេទ ប្រុស អាយុ១៧ឆ្នាំ សិស្ស រស់នៅភូមិស្រយ៉ូវសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែនខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ ឈ្មោះ ឯម គង់ ភេទប្រុស អាយុ៤៨ និងឈ្មោះ ឆឹង ហៃ ភេទស្រីអាយុ៤២ឆ្នាំ ត្រូវជាឪពុកម្តាយបង្កេីតជនរងគ្រោះ បានបញ្ជាក់ថា កូនរបស់ខ្លួុនមិនចេះហែលទឹកទេ បានសុំទៅលេងនៅចំណុចកេីតហេតុខាងលេី ខ្លួុនមិនចង់អោយទៅទេតែអាងអ្នកទៅជាមួុយ៧នាក់ទៀតនោះសុទ្ធជាបងប្អូនកូនក្មួុយក៍ព្រមអោយទៅ។
តាមការរៀបរាប់របស់ មិត្តភក្តិ៧នាក់ ទៅជាមួុយមាន÷ ១ ឈ្មោះរិន រ៉ាត់ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិជាមួុយ ២.ឈ្មោះថន តន ភេទប្រុសអាយុ២០ឆ្នាំ ៣.ឈ្មោះអ៊ុល ផល្លីភេទប្រុស អាយុ២០ឆ្នាំ; ៤.ឈ្មោះណាង ; ៥.ឈ្មោះ ថៃ ; ៦.ឈ្មោះ ឌុក និង ៧ឈ្មោះ រ៉ាក់ បានបភ្លឺថា÷ ក្រោយពីពួុកខ្លួុនបានសុំឪពុកម្តាយថាដេិរលេងនៅចំណុច កេីតហេតុខាងលេីហេីយ បាននាំគ្នាជិះ ម៉ូតូឌុបគ្នាឆ្ពោះទៅ ដល់តំបន់បង្ហៀរទឹក 6មករានេះវេលាម៉ោងប្រហែល១៣និង៣០ នាទី ថ្ងៃទី ២៩.ខែកញ្ញា.២០១៩ ពួុកខ្លួុនក៏បានជួុលកញ្ចុះបណ្តែតលេីទឹកមួុយនាំគ្នាឡេីងលេីរោងបណ្តែតទឹកនេះដោយអោយម្ចាស់រោងដាក់ស្រានិងទឹកក្រូចផងពួុកខ្លួុនទាំងអស់ គ្នាបានទាញខ្សែរបណ្តែត ទៅកណ្ដាលទឹក ចម្ងាយពីមុខទឹក ប្រហែល ៤០ម៉ែត បាននាំគ្នាអង្គុយលេងនៅផឹកស្រា នៅទីនោះ រីឯជនរងគ្រោះ ឈ្មោះគុយ កង នេះមិនចេះផឹកស្រាទេ ផឹកទឹកស្ទីង អង្គុយសំយ៉ុងជើងបែរមុខទៅជើង រីឯពួកខ្លួននាំគ្នាផឹកស្រា លុះអស់ សាច់ក្លែម ក៏បានទាញរោង តាមខ្សែមកច្រាំងវិញទៅមក ទៅមក ពួកគេមិនបានដឹងថាជនរងគ្រោះ ធ្លាក់ចូលក្នុងទឹកពីថ្មើរណាទេ លុះម៉ោង១៥និង ៣០នាទី ទើបដឹងថា ជនរង គ្រោះបានបាត់ពីលើរោង ក៏នាំគ្នាឆោរឡោមុជទឹករាវរកជនរង គ្រោះ តែរកមិនឃើញ ក៏បានរាយការណ៍ជូនសមត្ថកិច្ចនៅទីនោះភ្លាមៗ ក៏បានចាត់ចែងរករហូត តែមិនឃើញសាក សព លុះដល់ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង ០៦និង១០នាទី ក៏បានប្រទះ ឃើញសាកសពអណ្ដែតលើផ្ទៃទឹកផ្កាប់មុខ នៅចំពីមុខទឹកបង្ហៀរ ចម្ងាយពីទំនប់ប្រហែ ល50ម៉ែត ទីនោះទឹកជ្រៅ ជំរៅ ៧ម៉ែត្រ។
ក្រោយដឹងព័ត៌មាន បានឃើញសពអណ្តែតទឹក កម្លាំងសមត្ថកិច្ច ជំនាញយើង បានសហការជាមួយនឹងប៉ុស្តិ រដ្ឋបាល រដ្ឋអំណាចភូមិនិងក្រុមគ្រួុសារសព នាំគ្នាយកទូកអួុសយកសពមកដាក់លេីគោកដើម្បីពិនិត្យ។
ឆ្លងកាត់ការពិនិត្យនៅក្នុងមាត់និងច្រមុះសពមាន ហូរទឹកលាយភក់ លាយឈាម ចេញក្រៅដៃទាំងពីរក្តាប់ នៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ក្រោយពីពិនិត្យ សាកសព យើងបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី