អភិបាលខេត្តកំពង់ចាមចុះពិនិត្យស្ថានភាពផ្លូវស្ពាននិងច្រាំងទន្លេក្នុងស្រុកស្ទឹងត្រង់បន្ទាប់ពីទឹកជំនន់ស្រក

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ជំនាញ ពាក់ព័ន្ធ ជុំវិញ ខេត្ត រួមនឹង អាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ បាន អញ្ជើញ ចុះពិនិត្យស្ថានភាពផ្លូវ.ស្ពាន.និងច្រាំង ទន្លេ ជាច្រើន កន្លែង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្ទាប់ពីទឹក ទន្លេ មេគង្គ បាន ស្រកចុះទៅវិញជាបន្តបន្ទាប់នា ប៉ុន្មាន ថ្ងៃ ចុងក្រោយ នេះ ។

គួរ បញ្ជាក់ ផង ដែរថា ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព ទូទៅ ក្រោយ ពី ទឹក ជំនន់ ទន្លេ មេគង្គ បាន ស្រកចុះ ជាបន្តបន្ទាប់ នេះ ដោយ បាន ពិនិត្យ ការបាក់ស្រុតផ្លូវកៅស៊ូ និង លូ កាត់ ផ្លូវ មួយ កន្លែង ត្រង់ចំណុច វត្តព្រះអង្គគុហ៍ ស្ថិតនៅ ក្នុង ភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ដែល ត្រូវ ទឹក ភ្លៀង ហូរ ដាច់ បណ្តាល ឲ្យ រងការខូចខាត យ៉ាង ដំណំ ហើយ ឯកឧត្ដម អភិបាលខេត្ត ស្នេី ឲ្យ អជ្ញាធរ ត្រូវ រក វិធានការ ទប់ស្កាត់ ការពារ កុំឲ្យ មាន គ្រោះថ្នាក់ កើត ឡើង ដល់ ការ ធ្វេី ដំណើរ របស់ បងប្អូន ប្រជាពលរដ្ឋ ។ ព្រម ទាំង បាន បន្ត ដំណើរ ទៅ ពិនិត្យ ស្ពានទួលរកា ស្ថិតក្នុងឃុំពាមកោះស្នា ដែលត្រូវបានជួសជុលឡើងវិញ ហេីយ អជ្ញាធរ អនុញ្ញាត ឲ្យ តែ ប្រភេទ រថយន្ត ទេសចរណ៍ ធ្វើ ដំណើរ ឆ្លងកាត់ ផង ដែរ ។ ជាមួយ គ្នា នោះ ឯកឧត្តម អភិបាលខេត្ត បាន ដឹកនាំ មន្ត្រីពាក់ព័ន្ធ បន្ត ដំណើរ ចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ភូមិព្រែកស្តី និងភូមិព្រះអណ្តូងទី១ ឃុំព្រះអណ្តូង ដោយ មិន មាន ការ បាក់ ស្រុត ទៀត ទេ បន្ទាប់ ពី មាន ការ ទប់ស្កាត់ ដោយ បូម ខ្សាច់ ដាក់ ក្នុង បាវ យក្ស មុន រដូវ ទឹក ឡើង នោះ ៕