កំពង់ធំះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឲ្យមានការភ្ញាក់ផ្អើល ដោយសារមនុស្សនៅក្នុង រថយន្តទាំង៥នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់ ដោយសារតែក្រឡាប់ខ្លួនឯង នៅវេលាម៉ោង.៤.២០ នាទីទាបភ្លឺថ្ងៃទី02/10/2019 នៅចំណុចផ្លូវកោងព្រៃរហ៊ូនិងសេរីវង្សN6(ផ្លូវអាស៊ានវាងក្រុង) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងដោយរថយន្តម៉ាកកាមរីបាឡែន ពណ៏ស លេខ 2 AS 6715ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងរថយន្តបានវេចង្កូចមកធ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ ស្លាប់ទាំងអស់គ្នាមនុស្ស នៅក្នុងឡានចំនួន៥នាក់។
មនុស្សស្រី ដែលបានស្លាប់ នៅក្នុងសោកនាកម្ម ក្រឡាប់រថយន្ត ត្រូវបានស្គាល់ឈ្មោះ ទី១អ្នកបើកបររថយន្តភេទ ស្រី មិនស្គាល់អត្តសញ្ញាណ អ្នករួមដំណើរចំនួន 4 នាក់ស្រីទី២ អ្នករួមដំណើរឈ្មោះអួន ចាន់ធារី ភេទស្រីអាយុ34ឆ្នាំរស់នៅភូមិ ទី ស្លាប់) ទី3/អ្នករួមដំណើរឈ្មោះ ឡាច ស្រីម៉ុម ភេទស្រីអាយុ26ឆ្នាំរស់នៅភូមិជំរៅឃុំពារាម ស្រុកបាទីខេត្តតាកែវ(ស្លាប់)ទី
ទី៤អ្នករួមដំណើរឈ្មោះ ដុក ចាន់វលក្ខ័ណ៌ ភេទស្រីអាយុ26ឆ្នាំរស់បឹងកេងកងទី ស្លាប់) ទី៥អ្នករួម ដំណើរមិនស្គាល់អត្តសញ្ញាណ(ស្លាប់)។
តាមការសណ្ឋានរបស់ សមត្ថកិច្ច បានឲ្យដឹងថា ករណីស្លាប់នេះ មូលហេតុ បណ្តាលមកពី បើកបរលឿនបណ្តាលឲ្យជ្រុលចង្កូត ក្រឡាប់តែម្តង ក្នុងទិសដៅ ពីត្បូងទៅជើង។
ដោយ ប៊ុន រដ្ឋា




































