សៀមរាប៖ ករណីជនបរទេសស្លាប់នាវេលាម៉ោងប្រហែល ០៧និង១៦នាទីព្រឹក ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចផ្ទះស្នាក់នៅ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។
លោក ជា គឹមសាន ស្នងការងទទួលផែនអន្តោប្រវេសន៍បានអោយដឹងថា ជនរងគ្រោះឈ្មោះ BERLIN
ANDREW JEREMY ភេទ ប្រុស កើថ្ងៃទី៣០-០៨-១៩៥៩ ជនជាតិ កាណាដា កាន់លិខិតឆ្លងដែនថតចម្លងលេខHN៧០១៧៧៤ មុខរបរ គ្មាន ស្នាក់នៅផ្ទះកើតហេតុខាងលើ។លោកបន្តថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ សំពាធឈាមឡើងខ្ពស់។បច្ចុប្បន្នសាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុក បណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេច របស់ក្រុមគ្រួសារនិងស្ថានទូត ៕





































