សមត្ថកិច្ចចម្រុះចុះបង្រ្កាប់បទល្មើសព្រៃឈើទ្រងទ្រាយធំនៅស្រុកសន្ទុក

0

កំពង់ធំ = នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះព្រះរាជអាជ្ញាខេត្តកំពង់ធំបានចាត់វិធានការក្ដៅ បញ្ញាអោយកម្លាំងអាវុធហត្ថនិងមន្រ្ដីរដ្នបាលព្រៃឈើចុះបង្រ្កាប់ទីតាំងស្ដុកឈើហុប ខុសច្បាប់ ដែលលាក់ទុកតាមផ្ទះប្រជាពលរដ្ន ! ហេតុការណ៍ចុះបង្រ្កាប់នេះ ដឹកនាំដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារង ដោយមានការសម្របសម្រួលដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំចុះបង្រ្កាប់ដល់ទីតាំង ក្នុងភូមិ ទួក ឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបានអោយដឹងថា ឈើហុបខុសច្បាប់ទាំងនេះបានកាប់បំផ្លាញនិងដឹកជញ្ចូនពីព្រៃឡង់ និងព្រៃអង្គតែន ក្នុងស្រុកសន្ទុក យកមក លាក់ទុកនៅតាមផ្ទះប្រជាបលរដ្នកក្នុងភូមិ ឃុំ ខាងលើ៕ ប៊ុនរិទ្ធី ព័ត៏មានបឋម