ករីឃាតកម្មកាប់សំលាប់មិត្តភក្កិខ្លួនឯងបណ្ដាលអោយបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស រួចហើយជនសង្ស័យរត់គេចខ្លួន

0

កំពង់ធំ= ឥដ្ឋពលគ្រឿងញៀនបានធ្វើបានធ្វើបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ខណះជនសង្ស័យត្រូវជាមិត្តភក្កិលួចកាប់ពីក្រោយខ្នង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៧និង ២០នាទី ថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៩  នៅភូមិងួនសៀម ឃុំកំពង់ចិន ត្បូង ស្រុកស្ទោងខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា អំពើឃាតកម្មបង្កឡើយដោយជនសង្ស័យ ឈ្មោះ ម៉ៅ ម៉ៃ ភេទ ប្រុសអាយុ 30ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរមិនពិតប្រាដក (រត់គេចខ្លួន) ។
ជនរងគ្រោះមាន ពីរ នាក់ ១ ឈ្មោះ ទិត រិន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុ មានស្នាមរបួស ចំនួន ០៩ កន្លែង លើដោះខាងស្តាំ១ កន្លែងប្រវែង 0៨cm ជំរៅ0១ cm លើដោះខាងឆ្វេង១កន្លែង ប្រវែង 0៩cm លើឆ្អឹងដងកាំ បិតផ្នែកខាង ឆ្វេង 0១កន្លែង ប្រវែង0៥cm ជំរៅ 0១cm លើករផ្នែកខាងស្ដាំ 0១កន្លែង ប្រវែង08cm ជំរៅ 0៤ cm ក្រោមត្រចៀកខាងស្ដាំ ប្រវែង 08cm ជំរៅ 0៥cm លើកំភួន ដៃឆ្វេង0១ កន្លែង ប្រវែង04 cm ជំរៅ0២ cm លើកែងដៃឆ្វេង01កន្លែង ប្រវែង 0៧cm ជំរៅ 0៧cm ក្រោយឃ្លាកខាង ស្ដាំ0១កន្លែង ប្រវែង 0៤cm ជំរៅ0៧cm លើ កែងដៃស្ដាំ0១ កន្លែងប្រវែង0១cmជំរៅ0១ cm (ស្លាប់នៅហ្នឹងកន្លែង)។
២ ឈ្មោះ រិន វិត ភេទ ប្រុស អាយុ ១៨ ឆ្នាំមានទីលំនៅភូមិ ឃុំ កើតហេតុ របួស លើភ្នែកគោលខាងឆ្វេង 0១ កន្លែងប្រវែង 0១cm ជំរៅ 0,៥cm (រងរបួស)។វត្ថុតាងចាប់យកបាន មួយ.ពូថៅ ចំនួន មួយ។
តាមដំណើររឿង មុនពេលកើតហេតុ វេលាម៉ោងប្រហែល ០៦និង៣០ នាទី ជនសង្ស័យបានមកអង្គុយ លេងជាមួយ ជនរងគ្រោះនៅក្រោមផ្ទះរបស់ជនរងគ្រោះ មួយសន្ទុះក្រោយ មកម្តាយជនសង្ស័យបានមកស្តីបន្ទោសអោយជនសង្ស័យ រួចក៏ដើរចេញទៅបាត់ ចំណែកជនរងគ្រោះក៏ដើរទៅអោយចំណីមាន់នៅក្រោយផ្ទះរួចហើយក៏មកអង្គុយលៀងដៃនិងដុសធ្មេញនៅអែបពាងទឹកក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានទាញយកពូថៅពីក្រោមគ្រែដើរទៅកាប់ជនរងគ្រោះជាច្រើនពូថៅបណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្ដង។មូលហេតុ សង្ស័យញៀនថ្នាំ ។
ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងតែបន្តស្វែងរកចាប់ខ្លួនដើម្បីផ្ដន្ទាទោសតាមច្បាប់ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី