កំពង់ចាម : នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ទី១ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ នាព្រឹក ថ្ងៃ ទី ២ ខែតុលា ឆ្នាំ ២០១៩នេះ បាន អញ្ជើញ ដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល
រួម ពី សំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ អជ្ញាធរ ខេត្ត ត្បូងឃ្មុំ ព្រមទាំង ថ្នាក់ដឹកនាំ តាម មន្ទីរអង្គភាព និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ផង ដែរ ។
បន្ទាប់ ពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បាន ធ្វេី សេចក្ដី រាយការណ៍ ស្តី អំពី ស្ថានភាពគ្រោះមហន្តរាយលើវិស័យកសិកម្ម ក្នុងខេត្តកំពង់ចាម ដែល រងផលប៉ះពាល់ ដោយ គ្រោះ ទឹក ជំនន់ ទន្លេ មេគង្គ រួច មក នាយឧត្តមសេនីយ៍ គន់ គីម លោក ក៏បាន លេីកឡេីង ថា កិច្ច ប្រជុំ នេះ គឺ ផ្តោត ទៅ លើ ការ បង្កបង្កេីន ផល ស្រូវ របស់ បងប្អូន
ប្រជាកសិករ ដែល រងការខូចខាត ក្នុង អំឡុង ទឹកជន់លិច ដូច្នេះ ក្នុង នាម ជា អជ្ញាធរ ខេត្ត កំពង់ចាម ក៏ដូចជា អាជ្ញាធរ ខេត្ត ត្បូងឃ្មុំ ត្រូវ ប្រមូល ទិន្នន័យ ឲ្យ បាន គ្រប់គ្រាន់ ដើម្បី គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ ផ្តល់ ជាពូជ ស្រូវ ជូន បងប្អូន ប្រជាពលរដ្ឋ យក ទៅ ធ្វើការ ដាំដុះ ដេីម្បី ស្តា រជីវភាព គ្រួសារ ពួក គាត់ ឡេីង វិញ ឲ្យ ទាន់ ពេល វេលា ៕




































