ប្រើកាំបិតខ្វែវកាប់មន្ត្រីយោធាកងព្រំដែន៥០៣ ម្នាក់ស្លាប់ដោយសារគំនុំគម្រាមយកកាំភ្លើងបាញ់ក្បាល ជនល្មើស

0

បន្ទាយមានជ័យ៖ ជនល្មើសយកលេសស្រវឹងនៅលើកនេះបានប្រើកាំបិតខ្វែវស្ទាក់វាយប្រហារអោយបានមុនគឺកាប់មន្ត្រីយោធាកងព្រំដែន ៥០៣ ម្នាក់ស្លាប់ក្នុងថ្លុកឈាម ដោយសារគំនុំចាស់កន្លងមកបន្ទាប់ពីជនរងគ្រោះគម្រាមយកកាំភ្លើងបាញ់ក្បាល។
លោកវរសេនីយ៍សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២ខែតុលាថា ៖ករណីឃាតកម្មនោះកើតឡើងកាលពីម៉ោង៦និង៣០នាទីព្រលឹមថ្ងៃទី២ខែតុលាឆ្នាំ២០១៩ ប្រព្រឹត្តនៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុករអូរជ្រៅខេត្តបន្ទាយមានជ័យ ។
លោកបន្តថា៖ ជនសង្ស័យក្នុងឃាតកម្មគិតទុកជាមុនដ៏សាហាវព្រៃផ្សៃនេះមានឃាតកដៃដល់ឈ្មោះភាព សុភ័ក្រ្ត អាយុ២៦ឆ្នាំភេទប្រុស ពលរដ្ឋនៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
ឯជនរងគ្រោះមានឈ្មោះ កែវ ពេជ្ររស្មី អាយុ២៩ឆ្នាំភេទប្រុសជាមន្ត្រីយោធាជាព្រិលបាលឯកមេបញ្ជាការរងកងអនុសេនាតូចល្បាតទី២ នៃកងអនុសេតូចធំល្បាតទី២របស់កងការពារព្រុំដែនលេខ៥០៣ខេត្តបន្ទាយមានជ័យ ។
សមត្ងកិច្ចនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ នគរបាលប៉ុស្តិ៍និងកម្លាំងយោធារួមអង្គភាពបានចាប់ខ្លួនឃាតកដៃដល់នោះនៅបន្ទាប់ពីឃាតកម្ម។
ចំពោះមូលហេតុនៃឃាតកម្ម លោកសេស វិបុល ស្រង់ចម្លើយសាេភាពនិងប្រភពនានាមកនិយាយថា ៈ មកពីគំនុំចាស់ ។គឺជនសង្ស័យខឹងនិងជនរងគ្រោះដែលបានគំរាមរកបាញ់ចំទម្លុះក្បាលក្នុងទំនាស់ពាក្យសំដីក្នុងពេលផឹកសុីកន្លងមក ។
ហើយមានឱកាសសមស្រប ជនល្មើសក៏វាយប្រហារមុនលើជនរងគ្រោះគឺបានយកកាំបិតខ្វែវស្ទាក់ផ្លូវកាប់ជនរងគ្រោះដែលកំពុងធ្វើដំណើរត្រូវជាច្រើនកាំបិតចំក្បាលបណ្តាលស្លាប់ភ្លាមនៅកន្លែងកើតហេតុ.។
លោកបន្តថា ៈ ឥឡូវនេះ ជនល្មើសត្រូវបញ្ជូនបន្តបន្ទាប់ពីកន្លែងចាប់ខ្លួន មកអធិការដ្ឋាន ទៅការិយាល័ជំនាញព្រហ្មទ័ណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋានខេត្តដើម្បីសួរចម្លើយ រួចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធី ៕ ដោយ៖ឃិន គន្ធា