ប្រទះឃេីញសាកសពដាច់ ខ្លួនជា២កំណាត់ នៅតំបន់អូរត្រេះ!

0

ព្រះសីហនុ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានការប្រទះឃើញ សាកសពជនជាតិចិនម្នាក់ ត្រូវបានឃាតកសម្លាប់ ដោយកាត់សាកសពដាច់ជាពីរកំណាត់ រួចយកទៅប្លុងចោលនៅតំបន់ឆ្នេរអូរត្រេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងែទី១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិអូរត្រេះ (ក្នុងដីឡូត៍មួយកន្លែង) ស្ថិតនៅក្រុម៦ ភូមិ៦ សង្កាត់លេខ៤ ខេត្ត-ក្រុង ព្រះសីហនុ ។

សាសពខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណ តែត្រូវបានគេដឹងថា ជាជនជាតិចិន ស្លាប់ដាច់ខ្លួនជា២កំណាត់ បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចថា សាកសព ត្រូវបានឃាតកសម្លាប់ តែមិនទាន់ដឹងផ្តើមពីមូលហេតុអ្វីនោះទេ។

បច្ចុប្បន្ន សាកសពត្រូវបានរក្សាទុកនៅកន្លែងដដែល រង់ចាំការស្វែងរកអត្តសញ្ញាណ នឹងកម្លាំងសមត្ថកិច្ច បច្ចេកទេស វិទ្យាសាស្រ្តបានត្រួតពិនិត្យធ្វើកោសល្យវិច្ឆ័យ សាកសព៕