នាយឧត្ដមសេនីយ៍គន់ គីម អគុណប្រធានសមាគមខេត្ត យកចិត្តទុកដាក់ដោះស្រាយជូនអតីតយុទ្ធជនជួបការលំបាក

0

កំពង់ធំ៖  ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ  បានទទួលការផ្តាំផ្ញើរ ពីឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់  គីម  អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ឲ្យមើលពីសុខទុក្ខ នឹងជួយដោះស្រាយ ការលំបាកបងប្អូនអតីត យុទ្ធជន នៅគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ធំ ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  បានបន្តដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី ចុះសួរសុខទុក្ខ លោកតា កែវ  ម៉ឹល  អាយុ ៦១ឆ្នំា ជាអតីតយុទ្ធជនពិការ ជើងទាំងពីរ ដោយសារជាន់មីន ក្នុងសមរភូមិ  ជុំរុំរិទ្ធីសែន តំបន់ព្រំដែនកម្ពុជា ថៃ នៅឆ្នាំ១៩៨៥ បច្ចុប្បន្នលោកតា រស់នៅពីរនាក់ប្តីប្រពន្ឋ ចំណែករាងកាយទ្រុឌទ្រម ត្រចៀកថ្លង់ ថែមមានជំងឺគ្រុនឈាម ថែមទៀតផង ។ លោកតា កែវ  ម៉ឹល ត្រូវបានកូន៤នាក់បោះបង់ចោល បន្ទាប់ពីមានគ្រួសារហើយបែកអស់ទៅ ដោយពុំមាន កូនណាឡើយជួយដោះស្រាយជីវភាពគ្រួសារ យូរៗមកម្តង ដើរជំពាក់លុយគេហើយចាកចេញទីបាត់ ទុកឲ្យលោកតាជាអ្នកសង ចំណែកប្រាក់បៀវត្សរ៍ ៥៨០,០០០រៀល ដែល រាជរដ្ឋាភិបាលផ្តល់ជូន ត្រូវបានដោះស្រាយជីវភាពផង ចែករំលែកយកទៅសងគេផង

ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  និង ថ្នាក់ដឹកនាំ ផ្នែកសឹករង កំពង់ស្វាយ  បាននាំយកនូវ អំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភមានអង្ករ៥០គ.ក  មីម៉ាម៉ា ចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ ថវិកា ១០០,០០០ រៀល ។

លោកតា កែវ  ម៉ឺល  និង ភរិយា  មានសេចក្ដីរំភើបរីករាយ និងបាននិយាយថា នេះជាលើកទី ៥ហើយ   ដែល ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន   បានចុះសួរសុខទុក្ខ ដោះស្រាយការលំបាក ដល់ក្រុមសារគាត់ ដែលធ្វើឲ្យ គាត់ចងចាំ ជានិច្ច មិនអាចបំភ្លេចបានឡើយ អតីតយុទ្ធជនមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានឆ្លើយ​តប នូវវិរភាពអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់  ឈាមស្រស់  រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសន្តិភាព។ដោយ ប៊ុន រដ្ឋា