កំពង់ធំ៖ ទីតាំងស្ដុកឈើហុបដ៏ធំ ដែលកំពុងតែធ្វើសកម្មភាព អាជ្រៀកឈើហ៊ុប យ៉ាងអាណាធិបតេយ្យ ដែលជាសញ្ញាដល់ការបំផ្លាញព្រៃឈ់យ៉ាងសកម្ម ត្រូវបានទប់ស្កាត់បង្រ្កាប ក្រោមការចង្អុលបង្ហាញរបស់ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ឲ្យកម្លាំងចម្រុះចុះបង្រ្កាប ទ្រងទ្រាយធំនៅស្រុកសន្ទុកព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។
ទិដ្ឋភាពបង្រ្កាបបទល្មើសព្រៃឈើ ត្រូវបានគេសង្កេតឃើញមាន កម្លាំងកងរាជអាវុធហត្ថចំណុះឲ្យខេត្តកំពង់ធំ និងមន្រ្ដីរដ្នបាលព្រៃឈើ ចុះបង្រ្កាប់ទីតាំងស្ដុកឈើហុប ដែលបានដឹកជញ្ជូនឈើតាមរយះរថយន្តបុកស័រ និងគោយន្ត ដែលកាប់អាឈើដោយខុសច្បាប់ យកមកលាក់ទុកនៅតាមផ្ទះប្រជាពលរដ្ន ដើម្បីអាជ្រៀក ហើយដឹកជញ្ជូនតាមរយះរថយន្ត សាំយ៉ុងចូលមកតាមដេប៉ូឈើនៅកំពង់ថ្ម និងដេប៉ូស្រុកបារាយណ៍ លក់យ៉ាងសប្បាយ ។
ការដឹកនាំកម្លាំងចុះបង្រ្កាប់នេះ គឺវត្តមានលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំចុះបង្រ្កាប់នៅក្នុងភូមិសាស្រ្តភូមិទួក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយ បទល្មើសឈើហ៊ុបទាំងនេះ ត្រូវបានគេដឹង ថាមានការលបលួច ចូលអានៅព្រៃឈើហាមឃាត់របស់រដ្ឋ ចំណែកវត្ថុតាងទាំងអស់ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើ ។ដោយ ប៊ុន រដ្ឋា





































