កំពង់ធំៈដោយសារតែជម្ងឺប្រចាំកាយ លោកយាយចំណាស់វ័យ ៦៦ឆ្នាំ បានតូចចិត្តនិងការប្រឈមនិងជម្ងឺ ប្រចាំកាយ ក៏បានលួចទៅធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួនឯង ដើម្បីបញ្ចប់នៃការឈឺចាប់ និងមិនចង់ជាភារៈរបស់កូនៗ ដោយហេតុការណ៍នេះ បានកើតឡើង ដឹងនៅម៉ោង ៤និង១៥នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។តាមការឲ្យដឹងពី ឈ្មោះ ឈី ឈាត ភេទប្រុស អាយុ ៤៨ឆ្នាំ(ត្រូវជាកូន) បានឲ្យថាប្រាប់ថាៈម្ដាយរបស់គាត់ឈ្មោះ ជ្រូក នឿន ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិឃុំលើតហេតុ ម្តាយគាត់ មានជម្ងឺប្រចាំកាយរ៉ាំរ៉ៃជាយូរឆ្នាំ ដោយជារៀងរាល់ថ្ងៃ គាត់តែងតែពោលពាក្យមិនចង់រស់ ពេលជំម្ងឺធ្វើទុក្ខជម្ងឺម្ដងៗ គាត់តែងតែរកលេបថ្នាំបាញ់ស្មៅសម្លាប់ខ្លួនជាញាប់តែកូនៗឃើញទាន់ក៏ហាម ដោយឡែក កាលពី៤ថ្ងៃមុនគាត់បានកាន់ខ្សែគោដើរទៅក្រោយផ្ទះ ពេលនោះកូនឃើញទាន់ គាត់ក៏ទម្លាក់ខ្សែគោចោលទើបការធ្វើអត្តឃាតមិនបានសម្រេច។
នៅថ្ងៃកើតហេតុ ពេលព្រឹកម៉ោងប្រហែល ៤គាត់បានក្រោកពីដំណេក ខ្ញុំក៏ឃើញគាត់ចុះពីលើ ផ្ទះមកដី នឹកស្មានតែគាត់មកបត់ជើងធំ ក៏មិនបានចាប់អារម្មណ៍ទេ ហើយក៏មិន ឃើញគាត់ត្រឡប់មកវិញដែរក៏ដើរទៅមើលស្រាប់តែឃើញម្ដាយរបស់គាត់ចងក និងខ្សែលីឡុងពណ៌ខ្មៅ (ខ្សែគោ)ទៅនិងដើមស្វាយស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលពត៌មាន ភ្លាមកម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាល សាគ្រាមបានចុះដល់ កន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញនៅក្បែសាកសព មានកៅអីជ័រពណ៌ ក្រហម(ដួល)ចំនួន ១ សាកសពជនរងគ្រោះ មានស្នាម ជាំជុំវិញករ ចំនួន១កន្លែង លានអណ្ដាតចេញមកក្រៅ និងមានចេញលាមកតាមរន្ធទ្វារធំ ក្រៅពីស្លាកស្នាមខាងលើ យើងពិនិត្យពុំឃើញមានអ្វីទៀតឡើយ រួចបានសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសាធ្វើអត្តឃាត(ចងក)ដោយខ្លួនឯង ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។ ដោយ ប៊ុន រដ្ឋា




































