កម្មការិនីបំរេីការងារក្នុងរោងចក្រ ហៃតាន់អេចប៊ី(ខេមបូឌា)ម្នាក់ដួលសន្លប់បណ្ដាលអោយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ !

0

ភ្នំពេញ៖ ស្ត្រីជាកម្មកររោងចក្រម្នាក់បានដួលសន្លប់សង្ស័យជាខ្យល់គ បន្ទប់ពីទេីបតែសម្រាលកូនរួចបាន៣ខែបណ្តោលអោយស្លាប់បន្ទប់ពីបញ្ជួនមកដល់មន្ទីពេទ្យ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងមន្ទីសម្រាកព្យាបាលសុខលាភទួលសង្កែ ក្នុងភូមិទួកសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បេីតាមសម្តីកម្មករដូចគ្នាបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុកម្មការិនីរងគ្រោះបានដួលសន្លប់ ហើយត្រូវបានបញ្ជូនមកមន្ទីសម្រាកព្យាបាលខាងលើដែលជាដៃគួរសហការជាមួយប.ស.ស ហើយត្រូវគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ទៅហើយ ដោយនាងមិនបានដឹងថា សពខាងលើបានស្លាប់តាមផ្លូវឬនៅកន្លែងណាឡើយ។

ស្រ្តីរងគ្រោះជាកម្មករបំរេីការងារក្នុងរោងចក្រ ហៃតាន់អេចប៊ី(ខេមបូឌា)មានឈ្មោះ ឈន ចន្ធូ ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាត់ទូលសង្កែទី១ ខណ្ឌស្សីកែវ រាជធានីភ្នំពេញ ។

បងប្រុសដែលជាប្ដីរបស់ស្រ្តីរងគ្រោះបានប្រាប់អ្នកសារព័ត៌អោយដឹងថាប្រពន្ធរបស់គាត់ដល់ថ្នាក់នេះហេីយហេតុអ្វីមិនយកទៅពេទ្យសង្គ្រោះបន្ទាន់គាត់មិនសុខចិត្ដទេគាត់ប្រាប់ថាសូមអោយជួយរកយុត្ដិធម៌អោយគាត់ផងជាពិសេសខាងក្រសួងពាក់ពន្ធ័ទាំងអស់។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕