កំពង់ធំ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្ទោង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ កម្លាំងអធិការស្រុកស្ទោង ដែលបានលះបង់ទាំងកំម្លាំងចិត្ត កម្លាំងកាយ ដឹកនាំបង្រ្កាប ទប់ស្កាត់រាលបទល្មើស ដែលបង្ករអសន្តិសុខដល់សង្គម និងបានធ្វើឲ្យប្រជាពលរដ្ឋ ដេកលក់ស្ងប់ស្កល់ អស់ក្តីកង្វល់ ។
ជាក់ស្តែងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩ លោកយ៉ង សំ អធិការស្រុកស្ទោង បានដឹកនាំកម្លាំង ចុះឃាត់ ខ្លួនជនសង្ស័យ ដែលបានធ្វើសកម្មភាព កាប់សម្លាប់មនុស្ស បណ្តាលឲ្យស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់ ហើយបានរត់គេចខ្លួន ទើបកម្លាំងអធិការស្រុករួមទាំងមន្រ្តីក្រោមឳវាទ ចុះចាប់បាននៅកណ្តាលវាល ស្រែ ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅតុលារខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យដែលជាឃាតករ សម្លាប់មនុស្ស ដោយពូថៅដៃ ត្រូវបានគេស្គាល់ ឈ្មោះ ម៉ៅ ម៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ បច្ចប្បន្នរស់នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ តាមកាសណ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានការពាក់ព័ន្ឋនិងគ្រឿងញៀន ដោយសារនៅក្នុងថ្ងៃកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ពុំមានរឿងទំនាសឬជម្លោះកើតឡើងឡើយ នៅសុខៗស្រាប់តែយកពីថៅមកកាប់មិត្តភ័ក្ករបស់ខ្លួន ចំនួន៩កន្លងក្នុងរាងកាយជនរងគ្រោះ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមតែម្តង ចំនែកក្មេងប្រុសម្នាក់ ត្រូវរបួសធ្ងន់ និងរត់គេផុតពីសេចក្តីស្លាប់។
ដោយហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង ២០នាទី ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩ អំពើឃាតកម្មបង្កឡើយដោយជនសង្ស័យ ឈ្មោះ ម៉ៅ ម៉ៃ ចំណែក ទី១ ឈ្មោះ ទិត រិន ភេទប្រុស អាយុ43ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុ បានស្លាប់នៅនឹងកន្លែង ទី២ ឈ្មោះ រិន វិត ភេទ ប្រុស អាយុ ១៨ ឆ្នាំ* មានទីលំនៅភូមិ ឃុំ កើតហេតុ របួស លើភ្នែកគោលខាងឆ្វេង ។
ដោយ ប៊ុន រដ្ឋា




































