​​អភិបាលក្រុង​ប៉ោយប៉ែត​អះអាងថា ពលករ​ដែល​ដេករ​ដេ​តរ​ដូ​ត​នៅ​ព្រំដែន​នៃ​ច្រកទ្វារ​នោះ​គឺ​គេ​រងចាំ​អោយ​ថៅកែ​មក​ទទួលយក​

0

​ក្រុង​ប៉ោយប៉ែត​៖ ​សន្ទុះ​ពលករ​ចំណាក់ស្រុក​បាន​សំរុក​ចេញទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ដូច​ទឹកបាក់​ទំនប់​តែ​ជា​អកុសល​ពលករ​ទាំងនោះ​ទៅមុខ​មិន​រួច ហើយ​នាំគ្នា​បក​ក្រោយ​គ្រោង​ចេញ​ទៅតាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយក៏​ត្រូវ​ប៉ូលិស​ច្រកទ្វារ​អណ្តរជាតិ​ខាងលើ​នោះ ធ្វើកា​ហាមឃាត់​ដោយ​មិន​ចេញ​លិខិតស្នាម​អោយរ​ហូត​មាន​អ្នកខ្លះ​នាំគ្នា​ដេករ​ដេ​តរ​ដូ​ត​ពេញ​លើ​រង្វង់​មូល​និង​នៅតាម​ទីស្នាក់កា​អន្តោ​ប្រវេ​សទាំង​យប់​ទាំង​ថ្ងៃ​គួ​អោយ​អាសូរ​បំផុត​តែ​ពុំមាន​ឃើញ​អស់លោក​ណា​មក​សួរ​សុខ​ទុក​នោះទេ​។​ ​10534635_306532489508038_2788373493836874654_n

សូមបញ្ជាក់​ដែលថា ក្រោយពី​អាជ្ញាធរ​ថៃ​មិន​ចាត់​បញ្ជូន​ពលករ​ខ្មែរ​ជាង​២២​ម៉ឺន​អ្នក​អោយមក​ស្រុកកំណើត​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដូច​ទឹកបាក់​ទំនប់​កាលពី​ខែមិថុនា​កន្លងទៅ​ក្រោយមក​គេ​ក៏​ស​ង្គេ​ត​ឃើញ​ពលករ​ខ្មែរ​ដូចខាងលើ​នោះ ក៏បាន​សំរុក​ចេញទៅ​ប្រទេស​ថៃ​វិញ​ផងដែរ តាម​ច្រករបៀង​និង​តាម​ច្រក​អន្តរជាតិ ប៉ុ​ន្ត​ក៏មាន​អ្នកខ្លះ​បាន​ចំណាយលុយ​ជូនទៅ​សមត្ថកិច្ច​តាម​ព្រំដែន​ដែលមាន​ប៉ូលិស​និង​ទា​ហ៊ាន​ជា​អ្នកទទួល​យកលុយ​ពី​ពលករ​ទាំងនោះ ហើយ​អនុញ្ញាតិ​អោយ​បងប្អូន​ទាំងនោះ​ចេញទៅ​ប្រទេស​ថៃ​ដោយ​គ្មាន​អនុញ្ញាតិ​អ្វី​ទាំងអស់​ទីបំផុត​ក៏ត្រូវ​ទា​ហ៊ាន​ថៃ​ចាប់បញ្ជូន​មក​ដ៏​ដែលៗ​យ៉ាងដូច​ឆ្នេះ​។​ ​10474467_306532729508014_819526081923255104_n

ថ្មីៗ​នេះ​គេ​បា​នស​ម្គ​ល់​ឃើញ​មាន​ពលករ​ខ្មែរ​រាប់ម៉ឺន​អ្នក​បាន​ចេញពី​បណ្តា​ខេត្ត​នានា​ឆ្ពោះ​មក​ក្រុង​ប៉ោយប៉ែត ដោយ​អ្នកខ្លះ​ធ្វើដំណើរ​តាម​រថយន្តក្រុង រថយន្ត​តាក់ស៊ី និង​រថយន្ត​តូ​រី​ស​១២​កៅអី ក្នុង​គោលបំណង​មក​ធ្វើ​លិខិតស្នាម​ដើម្បី​ឆ្លងទៅ​ប្រទេស​ថៃ ប៉ុន្តែ​ជា​អកុសល​ត្រូវបាន​ប៉ូលិស​អន្តោ​ប្រវេ​ស មិន​អនុញ្ញាតិ​ចេញ​ប​ណ្ណ័​ឆ្លងដែន​អោយ​ទេ​គឺ​គេ​ចេញ​អោយតែ​ប្រជាពលរដ្ឋ​ចំនួន​តែ​ពី​ស្រុក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​តែប៉ុណ្ណោះ ក្នុងនោះ​មាន​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ ហើយ​ទង្វើរ​បែបនេះ​ទើប​ធ្វើអោយ​ពលរដ្ឋ​ដែល​មកពី​បណ្តា​ខេត្ត​នានា​ទៅមុខ​មិន​រួច​10491212_306532559508031_4541885473125433292_n

ទៅក្រោយ​មក​រួច ហើយក៏​នាំគ្នា​ដេករ​ដេ​តរ​ដូ​ត​ពេញ​លើ​រង្វង់​មូល​និង​តាម​ការិយាល័យ​ប៉ែក​ខាងមុខ​ប៉ូលិស​អន្តោ​ប្រវេ​ស​និង​នៅតាម​ចំណតរថយន្ត​នៅតាម​ផ្ទះ​អ្នកស្រុក​មួយចំនួន​និង​នៅតាម​អូ​ជាប់​ព្រំដែន​ទៀតផង ដោយឡែក​គេ​មិនឃើញ​មាន​អស់លោក​ចៅហ្វាយក្រុង​រឺ សមត្ថកិច្ច​ណា​ដែល​នៅ​ម្តុំ​នោះ ទៅ​សួរនាំ​រឺ​មាន​វិធាន​មាន​ទប់ស្កាត់​នោះទេ បង្កអោយមាន​ភាពរ​ញេ​រ​ញៃ​ពេញ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង​បង្ក​អោយ​ប៉ះពាល់​ទៅដល់​វិស័យ​ទេសចរ​ណ៏​ធ្ងន់ធ្ងរ​ទៀតផង ។​10511116_306532599508027_4463360051942790840_n

​លោក​ងោ ម៉េង​ជ្រូង​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​ឆ្នាំ​២០១៤​នេះ​ថា រឿង​ពលករ​ដែល​ដេក​ទាំងយប់​ទាំង​ថ្ងៃនោះ គឺ​ពួកគាត់​ដេក​រងចាំ​ថៅកែ​ថៃ​មក​ទទួលយក​នៅ​ព្រំដែន​ព្រោះ​ពលករ​ទាំងនោះ គឺ​គាត់​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​រួចទៅហើយ​កាលពីមុន​ទា​ហ៊ាន​ថៃ​ធ្វើ​រដ្ឋប្រហា​ក្នុងប្រទេស​ថៃ​ឯណោះ​ដូច​ឆ្នេះ​ក្រោយពី​ពួកគាត់​បានមក​ដល់​ស្រុកកំណើត​វិញ​នោះ ឥឡូវនេះ​ខាង​ក្រុមហ៊ុន​និង​ថៅកែ​របស់​ពួកគាត់​បានមក​ចាំ​ទទួលយក​ពួកគាត់​ទៅវិញ ដោយ​អ្នកខ្លះ​បាន​ទៅជា​បណ្តើរៗ​ហើយ លោក​ងោ ម៉េង​ជ្រូង​បន្តទៀតថា

មកដល់​ម៉ោង​នេះ​ថៃ​នៅតែ​បន្ត​បញ្ជូន​ពលក​មក​ស្រុក​ខ្មែរ​វិញ​ជា​បន្តបន្ទាប់ បើ​គិត​ត្រ​ម​ថ្ងៃទី​២៧ គឺមាន​ចំនួន​ជាង​២០​ម៉ឺន​អ្នក លុះ​មកដល់​ថ្ងៃទី​២៩​ខែ​វិ​ថុ​នា ដល់​ថ្ងៃ​៩​ខែកក្កដា ឆ្នាំ​២០១៤​គឺមាន​ចំនួន​ពលករ​ដែ​ត្រូវ​ថៃ​បញ្ជូនមក​ជាង​៦​ពាន់​អ្នក​ហើយ ដោយឡែក​ចំនួន​ពលករ​ដែល​ត្រលប់​ទៅវិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ គឺ​លោក​ក្តាប់​ចំនួន​មិន​បានទេ​តែ​លោក​ទទួលស្គាល់ថា គឺជា​ពលករ​ចាស់​ទាំង​អស់ ដែល​ក្រុមហ៊ុន​របស់គេ​កំពុងតែ​ទទួល​ចាំ​យក​នៅឯ​ទឹកដី​ថៃ​ឯណោះ​៕​ដោយ​ពៅ​រី​