ខេត្តរតនគិរី៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ ប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីស្លាប់ក្នុងហាងកាហ្វេ ដែលមន្ដ្រីនគរបាលម្នាក់ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង ដោយមហាជនមានការងឿងឆ្ងល់ ដោយសារខ្មាន់ កាំភ្លើងបាញ់ស្រស់ៗនៅនិងហាងកាហ្វេ ដោយឥតខ្លាចញញើតបន្តិចឡើយ សម្រាប់មូលហេតុដែលបង្ករឲ្យមានករណីបាញ់សម្លាប់គ្នានេះ គឺពុំទាន់មាននណាម្នាក់ អាចស្រាយចម្ងល់បានឡើយ ដោយមិនដឹងថា ជារឿងគំនំ ឬជារឿងស៊ីឈ្នួលសម្លាប់មនុស្ស។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង នៅមុនពេលកើតហេតុគេឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយឃើញចុះដើរតំរង់ជនរងគ្រោះ ភ្លាមនោះក៏បានដកកាំភ្លើងបាញ់ចំក្បាលតែម្តង
រួចរត់ឡើងរថយន្តបើកគេចបាត់។ជនរងគ្រោះមានឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោយពីជនសង្ស័យបានធ្វើសកម្មភាព បាញ់មន្រ្តីនគរបាល រួចមកក៏បានព្យាយាមបើករថយន្តគេចខ្លួន ដោយបើករថយន្តសំដៅទៅខេត្តក្រចេះ ក្រោយមកសមត្ថកិច្ចបានធ្វើកិច្ចសហប្រតិបត្តិការគ្នា ចាប់បានជនសង្ស័យនៅខេត្តក្រចេះ ហើយបានបញ្ជូនមកខេត្តដើមខេត្តហេតុវិញ ។





































