ឯកឧត្តម សុខ លូ ជំរុញគណៈបញ្ជាការឯកភាពក្រុង/ស្រុកពង្រឹងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ តាមមូលដ្ឋាន

0

ខេត្តកំពង់ធំ៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាព ត្រូវបាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាស៍ណែនាំ ក្នុងពិធីប្រណាំងទូកង ដែលនិងប្រណាំក្នុងខេត្តកំពង់ធំ នៅថ្ងៃទី ២៦.២៧ ខែតុលាឆ្នាំ ២០១៩ ខាងមុខនេះ  ដើម្បីឱ្យការរៀបចំនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងធ្វើការកែលំអរសោភ័ណភាពក្រុង ស្ទឹងសែន ដោយបែងចែកទីតាំងដាំកូនឈើតាមដងស្ទឹងសែន  ឲ្យមានភាពទាក់ទាញនិងស្រស់បំព្រង ប្រកបដោយអធឹកអធ័ម ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាព ត្រូវបានចូលរួម ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅព្រឹកថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៩នៅសាលាខេត្តកំពង់ធំ កិច្ចប្រជុំបានផ្តោតសារៈសំខាន់លើថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ដែលជាថ្ងៃរៀបចំពិធីហូបអំបុករួមគ្នានិងចែកអំបុកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវជាតិលេខ ៦ នៅទីតាំងរូបសំណាកដំរីជាន់ខ្លាខេត្តកំពង់ធំ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ប្រារព្ធនៅវិមានឯករាជ្យខេត្តកំពង់ធំ គឺជាថ្ងៃដែលសំខាន់ដណ្ដើមបានឯករាជ្យពីបារាំង។

 

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា ដើម្បីឲ្យខេត្តកំពង់ធំ យើងមានភាពរីកចម្រើននឹងមានភាពរលូនទៅមុខ សូមឲ្យមន្ទីរអង្គភាពទាំងអស់ ត្រូវចូលរួមសហការគ្នា ពិសេសស្នងការខេត្តកំពង់ធំ ត្រូវបែងចែកកម្លាំងការពារជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យអុំទូកនិងពិធីហូបអំបុករួមគ្នា ដើម្បីការពារជាតិសាសនាព្រះមហាក្សត្រ។

ជាចុងក្រោយឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពក្រុង/ស្រុកទាំងអស់ត្រូវរៀបចំកម្មវិធីហូបអំបុករួមគ្នាទៅតាមគោលដៅនៅតាមមូលដ្ឋានរបស់ខ្លួន។បង្កើតនិងរៀបចំគណៈកម្មាធិការក្នុងការគ្រប់គ្រងបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចុះបង្ក្រាបបទល្មើសផ្សេងៗដូចជា  ព្រៃឈើ នេសាទខុសច្បាប់ និងការដណ្ដើមដីធ្លីដែលបង្កឱ្យមានការជម្លោះជូនដល់ពួកគាត់ឲ្យទាន់ពេលវេលា។

ដោយ ប៊ុន រដ្ឋា