អភិបាលខេត្តកំពង់ចាមចូលរួមអបអរសាទរខួបលើកទី២១ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ១តុលា២០១៩នៅស្រុកស្ទឹងត្រង់

0

កំពង់ចាម : ដេីម្បី ចូលរួម អបអរសាទរ ខួប លើក ទី ២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ២០១៩ ដោយ ឆ្នាំនេះ ក្រោមប្រធាន បទ ” គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារ សុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា” ត្រូ វបានអាជ្ញារធរខេ ត្ត កំពង់ចាម និង ម ន្ទីរ សង្គមកិច្ច អតីតយុ ទ្ធជន និងយុវតី សម្ប ទា ខេត្ត រៀបចំប្រារព្ធឡើង នាព្រឹក ថ្ងៃទី៣ តុលា ២០១៩ នៅសាលា ស្រុក ស្ទឹងត្រង់ ក្រោម វត្តមាន លោក អ៊ុន ចាន់ដា អ ភិបាលនៃគណៈ ខេត្ត កំពង់ចាម និងជាប្រធានកិត្តិយស នៃអនុគណៈកម្មាធិការមនុស្សចាស់ថ្នាក់ខេត្ត ដោយមាន ការអញ្ជើញចូលរួមពីសំណា ក់ អភិបាល រងខេត្ត លោក-លោកស្រី មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត មន្ត្រីរាជកា រ អជ្ញាធរ មូលដ្ឋាន និង លោកយាយ លោក តា ប្រមាណជាង ២០០នាក់ ។

លោក ទូច ឆៃ ប្រធានម ន្ទីរ សង្គមកិច្ច អតីតយុ ទ្ធជន និងយុវតី សម្ប ទា ខេត្ត កំពង់ចាម បានបញ្ជាក់ថា ក្នុងចំណោមមនុស្សចាស់ទាំងអស់ក្នុងខេត្ត មានមនុស្សចាស់ ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចំនួនសរុប៤.៥៥៩នាក់ ក្នុងនោះ មន្ត្រីស៊ីវិលចូលនិវត្តន៍ ចំនួន៣.៥២៥នាក់ បាត់បង់សម្បទាវិជ្ជាជីវៈ ចំនួន១០៦នាក់ និងអតីតយុទ្ធជនចូលនិវត្តន៍ ចំនួន៨២២នាក់ បាត់បង់សមត្ថភាពការងារ ចំនួន១០៦នាក់ ដែលកំពុងទទួលរបប គោលនយោបាយសោធន ពីរដ្ឋ ។ ដោយឡែក នៅស្រុកស្ទឹងត្រង់នេះ មានមន្ត្រីស៊ីវិលចូលនិវត្តន២១0នាក់ បាត់បង់សម្បទាវិជ្ជាជីវៈ ចំនួន១១នាក់ និងអតីតយុទ្ធជនចូលនិវត្តន៍ ចំនួន៥៧នាក់ បាត់បង់សមត្ថភាពការងារ ចំនួន១១នាក់។

លោក អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បាន ថ្លែង ថា ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាល បានចេញសារាចរណែនាំ ស្តីពីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតជូនជនរួមជាតិ និងមនុស្សចាស់ ក្នុងឱកាសខួបលើកទី២១ ទិវា មនុស្សចាស់កម្ពុជា ០១ តុលា ២០១៩ នេះផងដែរ។
ប្រធានកិត្តិយស នៃអនុគណៈកម្មាធិការមនុស្សចាស់ថ្នាក់ខេត្ត លោក អ៊ុន ចាន់ដា បាន បញ្ជាក់ ថា ការប្រារព្ធទិវាមនុស្សចាស់ ១ តុលា ២០១៩នេះ បានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ពិសេស ពីគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន។ ដែលនេះជាការឆ្លើយតប ចំពោះគុណបំណាច់ មិនអាចកាត់ថ្លៃបាន ចំពោះមនុស្សចាស់ ជាធនធានដ៏មានសារៈសំខាន់ មិនចេះរីងស្ងួត បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបង្កើត និងថែរក្សានូវសមិទ្ធិផលជាតិនានា ដែលបុព្វបុរសបានបន្សល់ទុក សម្រាប់មនុស្សជាតិជំនាន់ក្រោយ ។ ហេតុនេះទើបយើងចាត់ទុកថា មនុស្សចាស់ គឺជាគ្រឹះ នៃបញ្ញាញាណ ជាគតិបល្អិត ជាសម្បត្តិវប្បធម៌ជាតិ និងជាមរតក សម្រាប់យើងទាំងអស់គ្នា ផងដែរ ៕