ពិធី​បំពាក់​កន្សែង​ជូន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា​

0

ខេត្តសៀមរាប ចំនួន​២៣៣​រូប​មកពី​បណ្តា​វិទ្យាល័យ​អនុវិទ្យាល័យ ចំនួន​៥ ក្នុង​ខេត្តសៀមរាប ត្រូវ​បានទទួល​ការបំពាក់​នូវ​ឯកសណ្ឋាន ជា​យុវជន​កាកបាទក្រហម​កម្ពុជា​ក្រោម​អធិបតីភាព​របស់ លោកជំទាវ​គួ​យ ណា​លីន​ឃឹម ប៊ុន​សុង​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោកជំទាវ អស់លោក លោកស្រី ជា​សមាជិក គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ផងដែរ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ។​

​បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់លោក​ស្រី​ជុំ​រ័ត្ន​នារី​នាយិកា​អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​ព្រះឥន្ទ​កោសា និង​តាម​របាយការណ៍​របស់​លោក ស៊ុំ សំអន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បានធ្វើ​ការបញ្ជាក់​ដឹងផង​ដែរ ពី​ការរៀបចំ​បំពាក់​ឯកសណ្ឋាន​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា មាន​ចំនួន ១៥​លើក​មកហើយ មាន​ចំនួន​សរុប​២​ពាន់​៣៧៦​នាក់ ស្រី ១​ពាន់​៣៣០​នាក់ ហើយ​លើក​ទី​១៦​នេះ ត្រូវ​បំពាក់​កន្សែង​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា មាន​ចំនួន ២៣៣​រូប​ដែល​មកពី​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ចំនួន​៦៨​រូប ,​វិទ្យាល័យ​

បន្ទាយស្រី ២០​រូប , វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ ចំនួន ៧០​រូប ,​អនុវិទ្យាល័យ​អង្គរធំ ៣១​រូប និង អនុ​វិទ្យា​មិត្តភាព​ខ្មែរ​ជប៉ុន​ព្រះឥន្ទ​កោសា​ចំនួន ៤០​រូប ។ ហើយ​នេះ​ក៏​ជាការ​ឆ្លើយតប​ទៅ​និង​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​ប្រធាន​ក្រុមការងារ​ទ្រទ្រង់​សកម្មភាព​យុវជន ការបំពាក់​ឯកសណ្ឋាន​ក្នុង​ការកសាង​យុវជន​ស្ម័​ត្រ​ចិត្ត​កាកបាទក្រហមកម្ពុជា ដើម្បី​បំពេញបន្ថែម​នៅតាម​វិទ្យាល័យ អនុវិទ្យាល័យ​ដែល​យុវជន​បានបញ្ចប់​

កម្រិតសិក្សា​ទៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ក្នុងការ​បំពេញបន្ថែម​នៅតាម​ការចូលរួម​សកម្មភាព​ការងារ​មនុស្សធម៌ នៅ​ខេត្តសៀមរាប ក៏​ដូច​នៅ​ទូទាំងប្រទេស​ផងដែរ ។ ​បន្ត​មក​គណៈអធិបតី និង ភ្ញៀវកិត្តិយស ក៏​អញ្ជើញ​ធ្វើការ​បំពាក់​នូវ​កន្សែង ជូន​ដល់​ក្មួយៗ​ក្រុមយុវជន​កាកបាទ​ក្រហម​កម្ពុជា​ទាំង​២៣៣​រូប​និង ការឡើង​ធ្វើ​ចំណាប់ អារម្មណ៍ និង ការប្តេជ្ញាចិត្ត​របស់​តំណាង​យុវជន​កាកបាទ ក្រហម​កម្ពុជា​រួចមក មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្មួយៗ កូនៗ យុវជន​កាកបាទក្រហម​កម្ពុជា និង ទីប្រឹក្សា​យុវជន​នាឱកាស​នោះ​ក្នុងនាម​តំណាង​ឯ​.​ឧ​ឃឹម​ប៊ុន​សុង​

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត លោកជំទាវ​គួ​យ ណា​លីន​ឃឹម ប៊ុន​សុង​ក៏បាន​បញ្ជាក់​អំពី​លទ្ធផល និង​សកម្មភាព​របស់​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក្នុងការ​ចុះសួរសុខទុក្ខ និង ចែក​អំណោយ​ដល់​ជនរងគ្រោះ​ក្នុង​ឆ្នាំ​២០១៣​ព្រមទាំង​លើកឡើង​ពី​ប្រវត្តិ​នៃ​ការបង្កើត​កាកបាទក្រហមកម្ពុជា នា​ថ្ងៃ ទី​១៨ កុ​ម្ភះ ឆ្នាំ​១៩៥៥ ដោយ​ឈរលើ​គោលការណ៍ គ្រឹះ​នៃ​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដែល​ផ្តោតជាសំខាន់​លើ​មនុស្សធម៌ និង សកល​ភា​ផងដែរ​។ ក្នុងនោះដែរ​លោកជំទាវ​ក៏បាន​លើកឡើង នូវ​

បរិបទ​ថ្មី នៃ​មហាសន្និបាត​កាកបាទក្រហមកម្ពុជា ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សំរាប់​ឆ្នាំ​២០២០ ក្នុង​ទស្សនៈវិស័យ​រួមចំណែក​ព​ន្លឿ​ន​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្តីថ្លៃថ្នូរ របស់​មនុស្សជាតិ និង ការពារ​តម្លៃ មនុស្សធម៌​របស់​ជន រងគ្រោះ និង ដោយ​ផ្តោត​ការយកចិត្ត​ទុ​ក្ច​ដាក់​លើ​វិស័យ​ស្នូល​ទាំង​៤ ជាសំខាន់ លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព និង​ថែទាំ​សុខភាព​ក្នុង​សហគមន៍ ព្រមទាំង​លើកកម្ពស់​គោលការណ៍​គ្រឹះ និង តម្លៃ​មនុស្សធម៌​របស់​ចលនា និង អភិវឌ្ឍន៍​ស្ថាប័ន អភិវឌ្ឍន៍​ធនធាន ។ លោកជំទាវ​គួ​យ ណា​លីន ឃឹម ប៊ុន​សុង​ក៏បាន​

ផ្តាំផ្ញើ​ដល់​ក្មួយៗ​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំង​២៣៣​រូប ត្រូវគោរព​ប្រតិបត្តិ​ពី​តួនាទី ភារកិច្ច​ឲ្យ​ខ្ជាប់ខ្ជួន ក្នុង​សកម្មភាព​មនុស្សធម៌ និង ធ្វើជា​គំរូ​ឈានមុខ​នៅក្នុង​សាលារៀន ឧស្សាហ៍​ព្យាយាម​រៀនសូត្រ​ជា​គំរូ​ដល់​មិត្ត​យុវវ័យ ត្រូវ​ធើ្វ​ការអប់រំ អនាម័យ​សុខភាព ព្រមទាំង​ចូលរួម​ក្នុង​ការងារ​សង្គម ពិសេស​លើ​សុវត្ថិភាព​ចរាចរ​នៅក្នុង​ក្រុង ។ លោកជំទាវ​ក៏បាន​ធ្វើការ​កោតសរសើ​រ​ផងដែរ​ដល់​ក្មួយៗ​យុវជន​កាកបាទក្រហម​

កម្ពុជា​យើង ដែលមាន​ស្មារតី​ឆ​ន្ទះ ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ។ ​ក្នុងនោះ​លោកជំទាវ​គួ​យ ណា​លីន ឃឹម ប៊ុន​សុង​ក៏បាន​នាំយក​នូវ​ថវិកា​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចែកជូន​ដល់​ក្មួយៗ​ទាំង​២៣៣​រូប​ម្នាក់ៗ​ថវិកា ១​ម៉ឺន​រៀល​ផងដែរ ៕ ​unnamed2 unnamed3 unnamed4