កំពង់ធំ៖ ប្រជាពលរដ្ឋដែលជនពិការ និងចាស់ជរាគ្មានទីពឹង៤គ្រួសារ ដែលមានជីវភាពក្រីក្រលំបាក ទទួលបានការអាណិតអាសូ និងយកចិត្តទុកដាក់ ពីសំណាក់ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងអាជ្ញាធរ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់មូលដ្ឋាន នៅល្ងាចថ្ងៃ ព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រជាពលរដ្ឋទីទ័លក្រទាំង៤គ្រួសារ ក្នុងនោះមានជនពិការភ្នែកទាំងគូរ បងប្អូនពិការជើង និងលោកយាយ ចាស់ជរាគ្មានទីពឹង ត្រូវបានឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត បានមកចែកជូន នៅផ្ទះរបស់លោកប្រធានភូមិ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥ គ.ក មីម៉ាម៉ាចំនួន១ កេស និងទឹកត្រី ទឹកស៊ីអ៊ីវ២យួរ ថវិកាមួយចំនួនផងដែរ ដោយស្បៀងអាហារទាំងនេះទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថាបញ្ជាក់ថា ក្នុងចំណោម៤គ្រូសារនេះ គឺមានម្នាក់ធ្លាប់ធ្វើជាកម្មករសំណង់នៅប្រទេសថៃ ហើយបានទទួលឧបត្តិហេតុធ្លាក់ពីលើអាគារ១៨ម៉ែត្រ បណ្តាល ឲ្យស្លាប់មួយជំហៀងខ្លួន ចំណែកជនពិការម្នាក់ទៀតមានមុខរបររត់ម៉ូតូឌុបនាពេលកន្លងមក ហើយបានដួលក្នុងពេលមានជំងឺលើសឈាម បណ្តាលឲ្យស្លាប់មួយជំហៀងខ្លួនផងដែរ រីឯលោកតាម្នាក់បានពិការភ្នែកទាំងសងខាង ចំណែកលោកយាយគឺជាទុរគត់ជនគ្មាទីពឹង ត្រូវបានផ្តាំផ្ញើរឲ្យជួយមើលថែពីសំណាក់អាជ្ញាធរផងដែរ។
លោកតាលោកយា បានថ្លែងអំណរគុណ ដល់ឯកឧត្តមមេបញ្ជាការ និងអាជ្ញាធរដែនដី ដែលបានយកចិត្ត ទុលដាក់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជួបការលំបាក ដែលជានិច្ចជាកាល ឯកឧត្តម សោម ស៊ុន និងអាជ្ញាធរ តែងតែចុះជួយដល់ប្រជាពលរដ្ឋ នៅគ្រប់ទិសទីក្នុងខេត្តកំពង់ធំ ដោយមិនទុក ឲ្យពលរដ្ឋណាម្នាក់រងទុក្ខវេទនា ដោយមិនបានដឹងលឺនោះទេ ។ដោយ ប៊ុន រដ្ឋា





































