​សោកនាដកម្ម​ពី​គ្រួសារ​ស្លាប់​៨​នាក់​ក្នុង​មួយ​ប៉ព្រិចភ្នែក​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​អ្នកបើកបរ​រថយន្ត​ធុន​ធំ​

0

ពោធិសាត់៖ ​សោក​វនាដ​កម្មដ៍​សោកសង្រេង​បំផុត​មួយ​បាន​កើតឡើង ក្នុង​មួយ​ប៉ព្រិចភ្នែក​ប៉ុណ្ណោះ បាន​ឆក់យក​អាយុជីវិត​ដល់​ទៅ​ពី​គ្រួសារ​ព្រម​គ្នា ដែលជា​ដន្លង​នឹង​គ្នា​អស់​ចំនួន​៨​នាក់ នៅក្នុង​រថយន្ត​តែមួយ ដោយ​ជនរងគ្រោះ​ទាំងនេះ​មិនមាន​កំហុស​អ្វី​ទាំងអស់ ។ ឯ​អ្នកបើករថយន្ត​បង្ករ​នោះ មិនមាន​គ្រោះថ្នាក់​ឡើយ ហើយ​បាន​ចុះ​រត់​គេចខ្លួនបាត់ ខ​ណះ​ដែល​ជនរងគ្រោះ កំពុង​ជិះ​រថយន្ត​មួយគ្រឿង បើកបរ​ក្នុង​ផ្លូវ​អទិភាព ត្រូវបាន​រថយន្ត​កុង​តឹ​ន័​រ បើកបរ​បញ្ច្រាស់ទិស​ម​កប​ង្ករ ដោយ​ផ្ទុះ​កង់​មុខ​ខាងឆ្វេង ហើយ​វេ​ចង្កូត​មក​ពេញ​មួយ​ទំហឹង ។ ឱប្ប​ហេតុ​ចរាចរណ៍​នេះ​បានកើត​ឡើង លើផ្លូវ​ជាតិ់​េ​ខ​៥ កាលពី​វេលា​មោ​៉​ង ៥ និង ៣០ នាទី​ល្ងាច ថ្ងៃទី ១១ ខែ កក្ដ​ដា ឆ្នាំ ២០១៤ ត្រង់​ចន្លោះ​គីឡូ​មែ​៉​ត ១៤០ , ១៤១ ស្ថិតក្នុង​ភួ​មិ ខ្សាច់​ល្អិត ឃុំ អ​ន្សា​ចំបក់ ស្រុក ក្រគរ ខេត្ត ពោធិសាត់ ។ image (3)

ក្នុង​ឱប្ប​ហេតុនេះ​កើត​ភ្លាម ប្រមាណ​ជា​២០​នាទី កម្ពុជា​ថ្មី​បាន​ទៅដល់​ទីតាំង​កើតហេតុ​ដ៍​រន្ធត់​នេះ ត្រូវបាន​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​រៀបរាប់​អោយដឹងថា ។ ដំបូង​គឹ​មាន​រថយន្ត​កុង​តឹ​ន័​រ​ធុន​ធំ​មួយគ្រឿង មា​៉​ក​ហី​ុ​ណូ ពាក់​ផ្លាក់លេខ ភ្នំពេញ 3A 49 60 ក្បាល​ស ទ្រុង​ខៀវ​ដែលមាន​អក្សរ WAN HAI បាន​បោះពួយ​លើផ្លូវ​ជាតិ​លេខ​៥​យា​៉​ង​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​ខាងក្រោយ​រថយន្ត​នោះ​មិនមាន​ផ្ទុក​សម្ភា​រះ​ឡើយ ។ សាក្សី​ដដែល​បន្តថា លុះ​មកដល់​ចំនុច​ឱប្ប​ហេតុ​ខាងលើ រថយន្ត​នោះបាន​ផ្ទុះ​កង់​មុខ​ផ្នែក​ខាងឆ្វេង​ស្នូ​ដូច​គ្រាប់បែក​ផ្ទុះ ក៍​រថយន្ត​នោះ​ចាប់ផ្ដើម​រេ​ចង្កូត ទាញ​មក​ខាងឆ្វេង​ដៃ ។image (1)

សាក្សី​នោះបាន​បន្តថា ស្របពេល​ជាមួយគ្នា​នោះដែរ ក៍មាន​រថយន្ត ហាយ​ឡេ​ណ​ឌឺ ពណ៍​ទឹកប្រាក់ អត់​ផ្លាកលេខ ដែលមាន​មនុស្ស​ប្រុស​ស្រី​តូចធំ ជិះ​ពេញ​ក្នុង​រថយន្ត​នោះ ចំនួន​៨​នាក់​ជាល​ក្ខ​ណះ​គ្រួសារ ។ ក៍​បានធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​ច្រាស់ទិស ក្នុងទិសដៅ​ពី​កើត​ទៅ់​លិច ដោយ​ល្បឿន​លឿន​ក្នុង​ផ្លូវ​អទិភាព ដែល​រថយន្ត​បែក​កង់​នោះ​កំពុង​រេ​ចង្កូត​មកពី​មុខ​ចំងាយ ឃ្លាត​គ្នា​ប្រមាណ​ជា​៥០​ម៉ែត​ប៉ុណ្ណោះ ។ បណ្ដាលអោយ​អ្នកបើកបរ​រថយន្តរ​ង​គ្រោះ មិនអាច​គេច​ទៅខាង​ណា​រូ​ច ក៍​រថយន្ត​បង្ករ​ធុន​ធំ​នោះ​វេ​មក​ឆ្វេង​ដៃ​បុក រថយន្ត​ហាយ​ឡេ​ណ​ឌឺ ចំ​ពេញ​ពីមុខ​ពេញ​មួយ​ទំហឹង លាន់​ដូច​រន្ទះ ។ image (2)

សាក្សី​ជា​អ្នកឃើញ​ហេតុ​កាណ៍​នោះ​ក៍បាន​អោយដឹងទៀតថា ពេលនោះ​ក៍​បើ​ង​រថយន្ត​ហាយ​ឡេ​ណ​ឌឺ ធ្លាក់​ចេញពី​ផ្លូវជាតិ ជាមួយ​រថយន្ត​បង្ករ​នោះ ខូចខាត​រថយន្ត​សងខាង​ខ្ចេ​ច ឯម​នុស្ស​នៅក្នុង​រថយន្ត​ហាយ​ឡេ​ណ​ឌឺ​រួមជាមួយ​អ្នកបើកបរ ទាំងអស់​ចំនួន​៨​នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​៧​នាក់​ខ្លះ​គៀប​ជាប់​ក្នុង​រថយន្ត និង ខ្លះទៀត​ធ្លាយ​ចេញមកក្រៅ ហើយ​នៅសល់​ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​រងរបួស​នោះ បាន​ស្លាប់​ពេលដែល​បញ្ជូន​សង្គ្រោះ​ដល់​មន្ទី​ពេទ្យ​ខេត្តពោធិសាត់ ឯ​តៃកុង​រថយន្ត​បង្ករ​បាន​ចុះ​រត់​គេចខ្លួនបាត់ ។ image (4)

លោក ឯម រុន អធិកា​នគ​បាល​ស្រុក​ក្រគរ ដែល​បាន​នៅ​កន្លែង​កើត​ហែ​តុ​នោះបាន​ប្រាប់​កម្ពុជា​ថ្មី​ថា សព​ជនរងគ្រោះ​ចំនួន​៣​នាក់ សមត្ថកិច្ច​យើង​បាន​យក​ចេញពី​រថយន្ត​បាន​ភ្លាម ។ ហើយ​សព​នៅ​គៀប​ជាប់​រថយន្ត​ចំនួន​បួន​នាក់​ទៀត​សមត្ថកិច្ច​យើង បាននាំគ្នា​គាស់​យក​ចេញពី​រថយន្ត​ហាយ​ឡេ​ណ​ឌឺ​នោះបាន រហូតដល់​មោ​៉​ង​១១​យប់​ឯណោះ ដោយ​ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំង​៨​នាក់​នោះ​យករ​យន្ត​មក​ដឹកយក​ទៅធ្វើ​បុ​ណ​ទាំងអស់​នៅឯ​ខេត្តកណ្ដាល ។

លោក មោ​៉​ល សាវា​៉​ន នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ​បានអោយដឹងថា ជនរងគ្រោះ​ចំនួន​៨​នាក់​ពី​ចៅ​ដល់​តា​យាយ​ដែល​បាន​បាត់​បង់ជីវិត​នោះ ។ ទី​១ ឈ្មោះ ឡេង សំណាង អាយុ​២២​ឆ្នាំ​ជា​ម្ចាស់​រថយន្ត​ហើយ​អ្នកបើក​របរ​ទី​២ ឡេង សុភាព អាយុ​៣៦​ឆ្នាំ ទី​៣ ឡេង សុភា អាយុ​២៥​ឆ្នាំ​អ្នក​ទាំងបី​ភេទ​ប្រុស​ជា​បងប្អូន​បង្កើត​និង​គ្នា ទី​៤ ឡុង សេងហុង អាយុ​៣៦​ឆ្នាំ​(​ប​)​ទី​៥ វា​៉​ន់ ឡេង​ហុង អាយុ​១១​ឆ្នាំ​(​ប​)​ទី​៦ ឈ្មោះ អាំង អាយុ ៦០​ឆ្នាំ (​ស​) ទី​៧ ឈ្មោះ ហួយ អាយុ​១៩​ឆ្នាំ (​ស​) និង​ទី​៨​ឈ្មោះ ហាក់ សៀក​មួយ អាយុ​១០​ឆ្នាំ ស្រី ។ លោក​បាន​អោយដឹងទៀតថា ជនរ​គ្រោះ​ទាំងអស់នេះ​គឺ​ចំនួន​ពី​គ្រួសារ ជា​ដន្លង​ជាមួយគ្នា ដោយ​គ្រួសារ​មួយ​នៅ​ខាង កោះធំ ខេត្តកណ្ដាល និង គ្រួសារ​មួយទៀត​នៅ​ខាង ក្រុង​បោ​៉​យ​ប៉ែត ខេត្តបន្ទាយមានជ័យ ។ image

លោក មោ​៉​ល សាវា​៉​ន ក៍​បានអោយដឹង​នូវ​ពត៍​មាន​ចុងក្រោយ​ថា បើតាម​ខា​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្រាប់​នោះ គឺ​រថយន្ត​នេះ​ទើបតែ​ទិញ​បាន​៤​ថ្ងៃ​ប៉ុណ្ណោះ ។ ដោយ​ម្ចាស់​រថយន្ត​នោះ​នៅ​បោ​៉​យ​ប៉ែត​បើក​ទៅ​មើល​បងប្អូន​គ្រោះថ្នាក់​ចរាចរណ៍​ដែរ ដោយ​ម៉ូតូ​បុក​ដេកពេទ្យ​កាល់ម៉ែត ។ លុះ​ពេល​ត្រឡប់​ទៅវិញ ក៍​បបួល​ក្រុមគ្រួសារ​ដែលជា​ដន្លង នៅ​ខេត្តកណ្ដាល​ជិះ​រថយន្ត​ទៅលេង​ក្រុង​បោ​៉​យ​ប៉ែត​ម្ដង ក៍​នាំគ្នា​មកដល់​ចំ​ខាងលើ ជួប​ឱប្ប​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទាំង​៨​នាក់​នេះ​តែម្ដង ។​លោក​បាន​បន្ថែមថា​ករ​ណី​នេះ​ខាង នគរបាល​ចរាចរណ៍​ខេត្តពោធិសាត់​បាន យក​រថយន្ត​ដែល​ខី​ច​ខាត​សងខាង ទៅ​រក្សាទុក​នៅ​ស ស្នងការ​ខេត្តពោធិសាត់ រងចាំ​អោយ​ម្ចាស់​រថយន្ត​បង្ករ​ចូលខ្លួន ដោះស្រាយ​សំណង​តាមផ្លូវ​ច្បាប់​ចរាចរណ៍ អោយ​សំណង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ ។