បុរសម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូទៅបុកស្លាកយីហោតាំងក្បឿងបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ!

0

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបានជិះម៉ូតូទៅបុកនិងស្លាកយីហោតាំងក្បឿង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ០៩និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី០៣ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Scoopy Mini ពណ៍ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 1GV-3966 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកនិងស្លាកយីហោតាំងក្បឿងដែលតាំងនៅមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យដួលបោកក្បាល រងរបួសធ្ងន់ធ្ងរ ភ្លាមៗនោះរថយន្តសង្គ្រោះបានមកដល់ ប៉ុន្តែជនរងគ្រោះប្រកែកមិនទៅទេ រង់ចាំសាច់ញាតិមកយកវិញ ។

ក្រោយកេីតហេតុ សមត្ថកិច្ចប្រចាំការនៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បានទាក់ទងទៅសាច់ញាតិឲ្យមកយកជនរងគ្រោះទៅមន្ទីពេទ្យ និងបានប្រគល់ម៉ូតូទៅឲ្យសាច់ញាតិយកទៅវិញ ៕