សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតក្រាមសថ្លា២កូនថង់តូច និងកាំភ្លើងខ្លីខ្យល់ ១ដើម

0

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន និងដកហូតកាំភ្លើងខ្លីខ្យល់១ដើម កាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ហ៊ុយ រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ទី២-ឈ្មោះ ឆៃ សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕