ចោរ មួយ ក្រុម លួច គោ ពលរដ្ឋ ប្រលះ យក សាច់ នៅ សល់ តែ ដងខ្លួន !

0

កណ្តាល ៖ មានក្រុម ចោរ មិន ស្គាល់ អត្តសញ្ញាណ មួយ ក្រុម បាន ធ្វើ សកម្មភាព លួច គោ របស់ ប្រជាពលរដ្ឋ នៅ ចំណុច ភូមិ ដុល ឃុំ សន្លុង ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃ ទី ៤ ខែតុលា ឆ្នាំ ២០១៩ វេលា ម៉ោង ២៣ និង៣០ នាទី ។

កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជន រង គ្រោះ ឈ្មោះ ហៀ ង សំ អាន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ នៅ ភូមិ ឃុំ កើតហេតុខាងលេី បាត់បង់ គោ ញី ចំនួន ០២ ក្បាល ។

សមត្ថកិច្ចបានបន្ដឲ្យ ដឹង ថា កាល ថ្ងៃ ទី ៤ ខែតុលា ឆ្នាំ ២០១៩ វេលា ម៉ោង ១៨ :៣០ នាទី ជន រង គ្រោះ បាន យក គោ ទៅ ចង ក្នុង ក្រោល ដល់ វេលា ម៉ោង ២០ និង៣០ នាទី ជន រង គ្រោះ បាន ឡើង ដេក លើ ផ្ទះ រហូត ដល់ ម៉ោង ២៣ និង៣០ នាទី ជន រង គ្រោះ ចុះ មក មើល គោ ស្រាប់តែ បាត់គោ អស់ពី ក្រោល ក៏ ដាស់ ប្រពន្ធ ដើរ រក តែ រក មិនឃើញ រហូត ដល់ ម៉ោង ៥ និង០០ នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ក៏ ឃើញ គោ ទាំង ០២ ក្បាល នៅ ក្នុង ចំការ ស្វាយ ឈ្មោះ វួ ច នៅ ភូមិ ដុល ឃុំ សន្លុង ត្រូវ ក្រុមចោរ ប្រ លះ យក សាច់ នៅ សល់ តែ ដងខ្លួន ហើយ បាន រាយការណ៍ ជូន សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ សន្លុង កម្លាំង ផ្នែក ចំនាញ សហការ ចុះ ស្រាវជ្រាវ ដើម្បី ឈាន ទៅ រក កំណត់ មុខសញ្ញា ជនសង្ស័យ ៕