សៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសហការណ៍ ពីកំលាំងជំនាញ ក្រោមការដឹកនាំសម្របសម្រួលដោយតំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប ចុះបង្ក្រាប និងធ្វើការឆែកឆេរទីតាំង
សន្និធិផល អនុផលព្រៃឈើ ០៣កន្លែង នេះធ្វើឡើងកាលនៅថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ក្នុងនោះ ០២កន្លែង ជារបស់ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសាស្ត្រ ខាងលើ និង ០១កន្លែងទៀតជារបស់ឈ្មោះ អេង សុម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ ដែលបានស្នាក់នៅបណ្តោះអាសន្ន លើដីរបស់ឈ្មោះ លៀម មុំ ។
ក្នុងកិច្ចប្រតិបត្តិការនេះ លទ្ធផលទទួលបានរួមមាន : ឈើប្រភេទលេខ១ សុក្រំ
ចំនួន ៣៧៧ដុំ ស្មើនឹង
២៣.៨៤០ម៉ែត្រគូប ឈើប្រណិត(ធ្នង់)
ចំនួន ១២០ដុំ ស្មើនឹង១.២០០ម៉ែត្រគូប
សរុបឈើទាំងអស់ ស្មើនឹង ២៥.០៤០ម៉ែត្រគូប ។
ក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះធ្វើការវាស់វែង និងផ្ទៀតផ្ទាត់វិក័យបត្រទិញឈើពីដេប៉ូលក់រួចមក រកឃើញថា មានឈើលើសចំនួន ១០.៤០ម៉ែត្រគូប។
ចំពោះវត្ថុតាងដែលលើស ដែលគ្មានលិខិតពីមន្រ្តីជំនាញត្រូវបានធ្វើកំណត់ហេតុដកហូតនិងដឹកជញ្ជូនទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមនិតិវិធី ច្បាប់ ស្តីពី ព្រៃឈើ ៕







































