សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចូលរួមសហការ ពីកំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ សាលាកំរើក និង កម្លាំងប្រជាការពារ សង្កាត់គោកចក បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងសម
គំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច នៅលើដងផ្លូវ និង នៅលំនៅដ្ឋានស្ថិតក្នុង ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦និង១០នាទី
កម្លាំងជំនាញបានអោយដឹងថា ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន០៣នាក់ស្រី០១នាក់ ១-ឈ្មោះ រស់ រ៉ាដេតភេទប្រុស ឆ្នាំកំណើត ១៩៨៦មុខរបរគ្មាន មាន ទីលំនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ)(គ្មានសារធាតុញៀនក្នុងខ្លួន) ២-ឈ្មោះ រស់ ឡងឌី ភេទប្រុស ឆ្នាំកំណើត ១៩៨៤ មុខរបរ គ្មាន ទីលំនៅ ភូមិ ជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (សមគំនិតជួញដូរ)(គ្មានសារធាតុញៀនក្នុងខ្លួន) ៣-ឈ្មោះ សាំង សីហាភេទស្រីឆ្នាំកំណើត ១៩៩៣មុខរបរគ្មាន ទីលំនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង និងខេត្តសៀមរាប (សមគំនិតជួញដូរ)(គ្មានសារធាតុ ញៀនក្នុងខ្លួន)។
សមត្ថកិច្ចបន្តថា ក្រេាយការឃាត់ខ្លួន និងសាកសួរសមត្ថកិច្ចនគរបាលបានដកហូត វត្ថុតាងម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន២៧កញ្ចប់ធំ ស្មើនឹងទំងន់៤៨៦,៥៣ ក្រាម (ទម្ងន់សុទ្ធ ) ថ្នាំគ្រាប់យ៉ាម៉ាសញ្ញាW.Yចំនួន៦៣គ្រាប់ ស្មើនឹងទម្ងន់២,៤(ទម្ងន់សុទ្ធ)សំភា រៈ វេចខ្ចប់ គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃ ចំនួន ០១គ្រឿង។
កម្លាំងនគរបាលគ្រឿងញៀនបានបញ្ចូនខ្លួនរួមនិងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាបនៅល្ងាចថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ ៕




































