នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០៩នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន!

0

ភ្នំពេញ៖ជនសង្ស័យ០៩នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១ និង០០នាទី នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

សមត្ថកិច្ចបានអោយដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ៖ ១-ឈ្មោះ ហ៊ុត រញ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលគោក ខណ្ឌទួលគោក ។ ២-ឈ្មោះ ឌឿន សាវលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខបរកសិករ ស្នាក់នៅភូមិត្រពាំងស្ទួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ៣-ឈ្មោះ តេង គារី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលគោក ខណ្ឌទួលគោក ។ ៤-ឈ្មោះ ចាន់ គឹមសាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។៥-ឈ្មោះ ម៉ាង គា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលគោក ខណ្ឌទួលគោក ។ ៦-ឈ្មោះ គី ម៉ាឡា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលគោក ខណ្ឌទួលគោក ។ ៧-ឈ្មោះ ញ៉ន ភី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ៨-ឈ្មោះ សុខ សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលគោក ខណ្ឌទួលគោក និង
៩-ឈ្មោះ សូត្រ ធឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលគោក ខណ្ឌទួលគោក(ពិនិត្យទឹកនោម) ដកហូតទូរសព្ទ័ដៃ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕