កំពង់ធំ៖ ល្ងាច ថ្ងៃ អាទិត្យ ទី ០៦ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាន បន្ត ដឹកនាំ សហការី រួម ជាមួយ អាជ្ញាធរ ដែនដី ភូមិ សង្កាត់ នាយ ប៉ុស្តរដ្ឋបាល សង្កាត់ បាន ទៅ សំណេះសំណាល សាកសួរ សុខទុក្ខ អតីត យុទ្
ធ ជន នៅ ភូមិ ព្រៃ តាហ៊ូ សង្កាត់ ព្រៃ តាហ៊ូ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។
លោក តែម សឿន អាយុ ៤៤ ឆ្នំា ចូល បម្រើ ក្នុង ជួរ កង ទ័ព នៅ ឆ្នាំ ១៩៩៣ នៅ អង្គភាព វរសេនាតូចលេខ ២ ចាស់ នៃ អង្គភាព យោធា ខេត្ត កំពង់ ធំ ហើយ បាន សម្រាកពីជួរតងទ័ពនៅឆ្នាំ១៩៩៧ ដោយ មាន ជំងឺ ។
លោក តែម សឿន មាន ភរិយា ឈ្មោះ អុល ស្រី ណាក់ អាយុ ៣៥ ឆ្នំា មាន កូន ចំនួន ២នាក់ នៅ ក្នុង បន្ទុក ។
បច្ចុប្បន្ន ស្វាមី និង ភរិយា ប្រកបមុខរបរ ជាកម្មករសំណង់ តែ រយៈពេល បី ខែ មកនេះ លោក តែម សឿន ជាស្វាមី មាន ជំងឺ ជា ទម្ងន់ ត្រូវ ទៅ សម្រាកនៅមន្ទីរពេទ្យ នៅ រាជធានី ភ្នំពេញ ទុក ឲ្យ ភរិយា ធ្វើ កម្មករ សំណង់ ផង ដេីម្បី បាន ប្រាក់ កម្រៃ ចិញ្ចឹម ជីវិត ព្រមទាំង កូន រៀន សូត្រ និង មេីល ស្វាមី ដែល មាន ជំងឺ នៅ ភ្នំពេញ ផង ។
ក្រុម ការងារ សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ធំ បាន នាំយក នូវ អំណោយ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គ លេខាធិការ រង សមាគម អតីត យុទ្ធ ជន កម្ពុជា ទៅ ផ្តល់ ជូន គាត់ មាន អង្ករ ចំនួន ៥០ គីឡូ ក្រាម មីម៉ាម៉ា ចំនួន ២កេស ទឹក ត្រី ទឹក សុីអុីវ ចំនូន ២យួរ និង ថវិកា ចំនួន ១៥០ ,០០០ រៀល ៕




































