សៀមរាប: បុរសម្នាក់បានធ្វើអត្តឃាតអារក សម្លាប់ខ្លួនឯងខឹងប្រពន្ធ សុំលែងលះគ្មា ហេតុការ ករណីធ្វើអត្តឃាត(អារកខ្លួនឯង)នេះបានកើតឡើង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង ១០នាទី នៅត្រង់ចំណុច លើកំណាត់ផ្លូវជាតិលេខ៦ ខាងកើត សាខាគយ ស្ថិតនៅ ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងនិងខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋាន បានដឹងថា បុរសធ្វើអត្តឃាត(អារករសម្លាប់ខ្លួន)ដោយប្រើកាំបិតបន្ទោះ ជនរងគ្រោះមានឈ្មោះ ពៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់កាំបិត មានស្រុកកំណើត ភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្ត បាត់ដំបង សព្វថ្ងៃ ស្នាក់នៅជាមួយថៅកែ ដំកាំបិត លក់ ឈ្មោះ រី រ៉វី ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។
សមត្ថកិច្ចបានបន្តថាមូលហេតុ បណ្តាអោយបុស រូបនោះធ្វើអត្តឃាតគឺ ខឹងជាមូយប្រពន្ធ សុំលែងលះគ្នា សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះ កំពុងបញ្ជូនទៅសង្គ្រោះនៅពេទ្យមន្ទីរបង្អែកខេត្តសៀមរាប ៕




































