សៀមរាប៖ សេចក្ដីរាយការណ៍ពីនគរបាលចរាចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថាស្ត្រីម្នាក់ ត្រូវរថយន្តកូរ៉េ បុកស្លាប់ភ្លាមៗ នៅផ្លូវក្រវ៉ាត់ ក្រុងសៀមរាប។យោងតាមរបាយការណ៍បឋម របស់នគរបាលចរាចណ៍ បានអោយដឹងនៅព្រឹកថ្ងៃទី៧ខែតុលានេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទី ចំណុចផ្លូវ
ចូលសាលាសង្តាត់ស្វាយដង្គុំ លើ ផ្លូវក្រវ៉ាត់ ក្រុងសៀមរាប មានករណីគ្រោះថ្នាក់ចរាចរាណ៍ រវាងរថយន្តធំ ២តោនកន្លះគ្មានស្លាកលេខ អ្នកបើកបរ(រត់បាត់) និងម៉ូតូម៉ាក ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ 1AC 8447 សៀមរាប បើកបរដោយឈ្មោះ ខា ស្រីម៉ៅ ភេទ ស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិ តាគង់ សង្កាត់សំបូរ ក្រុង សៀមរាប ខេត្តសៀមរាប ( បណ្តាលឲ្យអ្នកបើកបរម៉ូតូខាងលើ ស្លាប់កន្លែងកើតហេតុភ្លាមៗ)។
ពាក់ព័ន្ធករណីនេះ នគរបាលបានបញ្ជាក់បន្ថែមថា កំពុងតែអង្កេត និង ស្រាវជ្រាវ ជុំវិញហេតុការណ៍នេះ។ ចំណែកវត្ថុតាង បានយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ បានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




































