ព័ត៍មានបឋម
សៀមរាប ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបសម្បុកចោរប្លន់ដ៍សកម្មក្នុងក្រុងសៀមរាប ឃាត់ខ្លួនមេខ្លោងបានពីរនាក់ដកហូតអាវុធខ្លី១ដើម។
សមត្ថកិច្ចក្នុងហេតុការណ៍ បានបង្ហើបថា កិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោងប្រហែលជាង១យប់
រំលងអាធ្រាត្រ ឈានចូលថ្ងៃ ៧ ខែតុលា ២០១៩ ក្នុងក្រុងសៀមរាប ។ កិច្ចការនេះក្រោមការដឹកនាំរបស់លោក ឧត្តមសេនិយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ប្រភពបង្ហើបទៀតថា ក្រោយឃាត់ខ្លួនមេខ្លោង២នាក់ ជាមួយអាវុធខ្លី១ដើម ក៍បានដកហូតសំភារៈសំរាប់ធ្វើ សកម្មភាពកាច់សោរម៉ូតូមួយចំនួនទៀត។ ក្រុមចោរប្លន់ដ៍សកម្មនេះ ជាក្រុមលួច , ប្លន់ គាស់ផ្ទះ កាច់សោ កម៉ូតូ ភ្ជង់យកទ្រព្តសម្បត្តិ ប្រជាពលរដ្ឋជាច្រើនករណីមកហើយ ។
ទោះជាយ៉ាងសមត្ថកិច្ច នៅមិនទាន់បង្ហាញឈ្មោះជនសង្ស័យទាំងពីរដែលជាមេខ្លោងចោរកម្មនោះនៅឡើយទេ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវបង្រ្កាបបន្តទៀត៕





































