ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ នៅថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ វេលាម៉ោង០២ និង០០នាទី ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ០៣នាក់រួមមាន ៖ ១-ឈ្មោះ វ៉យ វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ
២-ឈ្មោះ វ៉យ វណ្ណេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ៣-ឈ្មោះ ចាន់ ណារី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម)។
សម្ភារៈដកហូតម៉ូតូ០១គ្រឿង ម៉ាកICON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AE-9456 និងទូរសព្ទ័ដៃ០៤គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































