រយះពេល១ថ្ងៃប៉ូលីសខេត្តតាកែវឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ក្នុងករណី២ផ្សេងគ្នា

0

ខេត្តតាកែវ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងស្រុកបាទី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ក្នុងករណី២ផ្សេងគ្នា ។តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីទី១បង្ក្រាបនៅចំណុចភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ទុំ បុល ភេទប្រុសអាយុ២៩ ឆ្នាំរស់នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់(ជាមុខសញ្ញាជួញដូរសកម្ម)ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា១៨កញ្ចប់តូច និងម៉ូតូ ០១គ្រឿង ។ ករណីទី២បង្ក្រាបនៅចំណុចភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆិល ចាន់នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា០១កញ្ចប់ធំ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំង២ករណីខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕