ភ្នំពេញ៖ រថយន្តស្ទួចបាញ់បេតុងបេីកបរលឿនទៅបុកនិងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនpry បណ្តាលអោយហូរប្រេងពេញថ្នល់ហេីយមនុស្ស៣នាក់បានរងរបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោង ០៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងភូមិត្រពាំងរាំងសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ។
បេីតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុនកើតហេតុគេឃើញរថយន្តបាញ់បេតុងមួយគ្រឿងពណ៍លឿងពាក់ស្លាកលេខភ្នំពេញ 5A-1037 បើកបរទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យបុករថយន្តមួយគ្រឿងទៀតពីក្រោយក៏រេចង្កូតមកខាងស្ដាំដៃទៅប៉ះនឹងរថយន្តក្រុមហ៊ុនpttមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ3B-5602ទៀតបើកបរដោយបុរសម្នាក់មកពីក្រោយស្របទិសគ្នាបណ្ដាលឲ្យកៀបជាប់គ្នាធ្លាយស៊ីទែនប្រេង ហូរពេញផ្លូវនិងបណ្ដាលឲ្យខាងភាគីរថយន្តបាញ់បេតុងដែលមានគ្នាចំនួន ០៣ នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមចំណែកម្ចាស់រថយន្តដឹកប្រេងចុះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញដើម្បីធ្វើការវាស់វែងចុះមកយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕




































