បន្ឫាយមានជ័យ៖ មន្ត្រីជំនាញកាំកុងត្រូលថា មិនត្រូវធ្វេសប្រហែសឡើយនូវគុណភាព ការហួសកាលកំណត់ប្រើប្រាសទំនិញ ការវេចខ្ចប់ អនាម័យឡើយ លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិយាយដូច្នេះកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៩ ពេលដឹកនាំមន្ត្រីកាំកុងត្រូលនិងមន្ត្រីពាណិជ្ជកម្មចុះពិនិត្យ ធ្វើ
តេស្តរកសារធាតុគីមីហាមឃាត់ក្នុងទនីញម្ហូបអាហារនៅផ្ដារចម្ការគ ជាផ្សារធំជាងគរបង្អស់នៅក្នុងសិរីសោភ័ណដែលស្ថិតនៅផ្លូវជាតិលេខ៥៦អាភូមិ២សង្កាត់កំពង់ស្វាយ ។
មន្ត្រីបានពិនិត្យ ធ្វើតេស្តលើទំនិញជាគ្រឿងទេសក៍ ត្រីសាច់ ប្រហុកផ្អក ជ្រក់ បន្លែផ្លែឈើ សរសៃគុយទាវ ភេសជ្ជៈជាដើម ។
ក្នុងនោះ សមត្ថកិច្ចបានរកឃើញនិងរឹបអូសនូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេតប្រើប្រាសមួយចំនួនដូចជាទឹកក្រូច កំទេចមី ដើម្បីនាំទៅបំផ្លាញចោលតាមនិតិវិធី ។
លោកសាន វិជ្ជាសារ៉ាវុធ បានណែនាំដល់អាជីវករអ្នកលក់នៅតាមរាន តូប ហាង ស្តង់និងអតិថិជនអ្នកទិញទាំងឡាយអោយបន្តយកចិត្តទុកដាក់ កុំប្រមាទធ្វេសប្រហែសអោយដោះលើបញ្ហាគុណភាព កាលកំណត់ប្រើប្រាស់ ការវេចខ្ចប់ ប្រភពទំនិញ អនាម័យ គ្មានសារធាតុគីមីហាមឃាត់ជាដើម ព្រោះវាប៉ះពាល់សុខភាពនិងការបង់ថវិកាទាំងក្នុងការទិញនិងទៅពិនិត្យ ព្យបាលជម្ងឺក្រោយបរិភោគ ៕ ដោយ៖ឃិន គន្ធា




































