មេបញ្ជាការរង​យោធា​កងពលធំ​លេខ​២​កាយ​ព្រំ​រំលោភ​យក​ដី​ព្រៃឈើ​សហគម​ភ្នំ​ព្រះ​ដែល​នៅ​សេសសល់​

0

បន្ទាយមានជ័យ​-​ឧត្ដ​មានជ័យ​ ដីព្រៃ​សហគមន៍​ភ្នំ​ព្រះ ដែល​នៅ​សេសសល់ នៅ​ចំនុច​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​-​ឧត្ដ​មានជ័យ ក្នុង​ឃុំ​៥ ឃុំ​បន្ទ​យ​ឆ្មា ថ្មពួក គោក​កឋិន ភូមិ​ថ្មី និង​ឃុំ​បេង​ក្រោយពី​ការ​ទ​ន្រា​ន​យក ពី​ក្រុម​ឈ្មួញ និង​អ្នកមានអំណាច លើក​នេះ​ត្រូវបាន​មេបញ្ជាការរង​យោធា​កងពលធំ​លេខ​២​លោក ឧត្ដមសេនីយ៍ ឈិន ឆន យក​គ្រឿងចក្រ ព្រមទាំង​កងកម្លាំង​ទា​ហ៊ាន​មក​ចាំ​ការពារ ដើម្បី​កាយ​ព្រំ​រំលោភ​យក ទោះជា​មានការ​ស្នើរ​សុំ​បញ្ឈប់ និង​អន្តរា​គម​ពី​មេព្រៃ ក៍​មិន​ស្ដាប់ នេះ​បើតាម​ការ​អោយដឹងពី ក្រុម​អ្នកការពារ​ព្រៃ​សហគមន៍​ភ្នំ​ព្រះ ប្រាប់​កាលពី​ចុង​សប្ដាហ៍ ខែ កក្ដ​ដា ឆ្នាំ​២០១៤​។​photo5photo1

លោក សាន់ សារ៉ន ប្រធាន​សហគមន៍​ឈើ​ភ្នំ​ព្រះ​និយាយថាៈ ការខិតខំ​ការពារ​អភិរក្ស​ព្រៃ​សហគមន៍​តែមួយគត់​ក្នុងស្រុក​ថ្មពួក គឺធ្វើឡើង​ដោយ​ស្មារតី​ស្រឡាញ់​ព្រៃ និង​សត្វព្រៃ​ដែល​សេសសល់​ចុង​ក្រោយនេះ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងកសិកម្ម ។​ប៉ុន្ដែ​ឥឡូវនេះ​ប្រជា​សហគមន៍​អស់ជំនឿ​ដោយសារ​មិនអាច​ទប់ស្កាត់​សកម្មភាព​ទាហាន​ប្រើ​គ្រឿងចក្រ និង​កម្លាំង​ការពារ​ប្រដាប់​ដោយ​អាវុធ​ហ៊ុំព័ទ្ធ​យក​ដីព្រៃ​។​ ​photo2

មានការ​ប្រឈម​គ្នា​រវាង​កងទ័ព​ការពារ​គ្រឿងចក្រ​ដោយ​ទាហាន​ទឹកមុខ​មាំ សម្ដី​មុតៗ និង​ដាក់​ម្រាមដៃ​ក្នុង​កៃ​ប្រុងប្រៀប បែរ​ការ​ណុង​ដាក់​អ្នក​តវ៉ា​នៅក្នុង​ព្រៃ ។​ដោយ​ដាក់អោយ​ឃ្លាត​គ្នា​ខ្លាច​មាន​អំពើ​ហឹ​ង្សា​រ​កើតឡើង លោក លន់ សុផល បានអោយ​ក្រដាស​ថតចម្លង​ជាច្រើន​សន្លឹក​ទៅ​លោក ចាន់ សារ៉ន (​ហៅ សិត​) អាន​អោយ​ប្រជា​សហគមន៍​ស្ដាប់​ក្នុងនោះ​មានការ​លើកឡើង​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ស្នើសុំ​សម្ដេចនាយក​រដ្ឋមន្ដ្រី ដើម្បី​កសាង​បន្ទាយ ជុំរំ​ជម្រក​ទ័ព និង​សុំ​ដី​កាត់​ជូន​គ្រួសារ​ទ័ព​មាន​ទំហំ​ប្រមាណ ៦០០០ ហ​.​ត ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​បេង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ខ្លឹមសារ​នោះ​ពុំទាន់​ឃើញ​មានការ​ឯកភាព​នៅឡើយ​ទេ​។​ ​ប៉ុន្ដែ​មន្ដ្រី​យោធា​បាន​ប្រាប់ថាៈ សហគមន៍ មន្ដ្រីរដ្ឋបាល​ព្រៃឈើ​និង​អ្នកពាក់ព័ន្ធ​បើ​ចង់ដឹង​រឿងនេះ​បន្ថែម​សូម​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈិន ឆន មេបញ្ជាការរង​កងពល​ធំ​លេខ ២ និង​សួរ​ទៅ​ថ្នាក់លើ​ពាក់ព័ន្ធ​។​ ​photo4

មន្ដ្រី​យោធា​គម្រាម និង​ចម្អក​អោយ​អ្នក​តវ៉ា​ថា “​ឥឡូវ​បានមក​ឃើញ​ហើយ សូម​បងប្អូន​កុំ​ចង់​មក​ជិត​ព្រៃ​នេះ​ទៀត​។​បើ​ចង់បាន​ដី​ព្រៃឈើ​សហគមន៍​វិញ​នាំគ្នា​កើប​យក​១​គីឡូ​ប្រហុក​ចុះ​។​តែបើ​ចង់បាន​ឈើ​សុំចូល​ព្រៃ​យក​ម្នា​ក់មួយ​លី​ទៅ​”​។​ ​ប្រជា​សហគមន៍​និង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ព្រមទាំង​អ្នកបាក់ព័ន្ធ​បាន​ដកថយ​ទាំង​ក្ដី​អស់សង្ឃឹម​។​ ​ប៉ុន្ដែ​លោក ឈុំ សុខ សមាជិក ,​លោក បាន យួ​យ ប្រធាន​គណៈកម្មការ​ស​ហគ​មន៍​ព្រមទាំង​ប្រជា​សហគមន៍​ជាច្រើន​ទៀត​បាន​និយាយថាៈ ពួកខ្លួន​ទទូច​សុំ​អន្ដរាគមន៍​ពី​រដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​ដែនដី ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ដើម្បី​ជយ​យ​ការពារ​ដីព្រៃ​សហគមន៍​ភ្នំ​ព្រះ​ទំហំ​ជាង ៣០០ ហ​.​ត ដែល​ទាហាន​កងពលធំ​លេខ ២ បាន​នឹង​កំពុក​កាយ​ព័ទ្ធ​យក​។​

ពាកព័ន្ធ​ករណី​កាយ​ព្រំ​រំ​លោប​យក​ដីព្រៃ​សហគមន៍​ភ្នំ​ព្រះ​នេះ​លោក​ឧត្ដមសេនីយ៍ ឈិន ឆន​មេបញ្ជាការ រង​យោធា​កងពលធំ​លេខ​២​បាន​ឆ្លើយតប​តាម​ទូ​ស័ព្ទ​ថា​: លោក​មាន​ឯកសារ​សំអាង​គ្រប់គ្រាន់ ដែល​ត្រូវយក​ទីតាំង​ដែលមាន​ផ្ទៃដី​៦​ពាន់​ហិច​តា​ធ្វើជា​បន្ទាយ​យោធា​និង​សម្រាប់​ចែក​ដល់​គ្រួសារ​កងទ័ព រឿង​ថា​ជា​ដី​សហគមន៍​អ្វី​នោះ ខាង​លោក​មិនដឹង​នោះទេ ហើយ​អ្នក​សារ​ព​ត័​មាន​ចង់​ចុះ​អី​ក៍​ចុះ​ចោះ​៕​ដោយ​:​ឃិន គ​ន្ធា​